ប៉ះទង្គិចគ្នាក្នុងពន្ធនាគារនៅប្រេស៊ីលបណ្តាលឲ្យមនុស្ស៥០នាក់ស្លាប់
ប្រេស៊ីល៖សារព័ត៌មាន Channel News Asia បានចេញផ្សាយថា មានការប៉ះទង្គិចគ្នាដ៏ដ៏សាហាវមួយរវាងក្រុមបងធំនៅឯពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon បណ្តាលឲ្យមនុស្សមនុស្សយ៉ាងហោចណាស់ ៥០នាក់ ត្រូវបានសម្លាប់។
ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក Sergio Fontes បានឱ្យដឹងថា លោក មានការបារម្ភដោយខ្លាចក្រែងចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈអាជ្ញាធរសន្និដ្ឋានថា ការប៉ះទង្គិចដែលបានកើត ឡើងនៅថ្ងៃអាទិត្យ គឺអាចបង្កឡើងដោយសារជម្លោះរវាងក្រុមបងធំនៅក្នុងពន្ធនាគារ Manaus។
គួរបញ្ជាក់ថា ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំង ចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្ដាលឱ្យ រឿងបែបនេះកើតឡើង៕