ជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​សម្លាប់​មនុស្ស​២១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2017 ក+ ក-

​ថៃ​៖​យោងតាម​អង្គភាព​ទប់ស្កាត់ និង​បង្ការ​គ្រោះមហន្តរាយ​នៅ​ប្រទេស​ថៃ​បាន​បញ្ជាក់ថា ខេត្ត​ចំនួន​១០​ក្នុងចំណោម​១៤​ខេត្ត​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​បាន​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លងមកនេះ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២១​បាន​ស្លាប់ ខណៈ​ប្រជាពលរដ្ឋ​ជាង​២៨​ម៉ឺន​គ្រួសារ​រង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​នេះ​។
​មន្ត្រី​នៅ​អង្គភាព​នេះ​បាន​បន្តទៀតថា សេវា​រថភ្លើង​មួយចំនួន​នឹង​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ហើយ​ព្រលានយន្តហោះ​នៅក្នុង​ទីក្រុង​ណា​ខន​ស៊ីថា​ម៉ា​រ៉ា​ត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​នឹង​បន្ត​បិទទ្វារ​រហូតដល់​ថ្ងៃ​ចន្ទ​ទី​៩​ខែមករា​នេះ​ទើប​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​។​
​អង្គភាព​ឧតុនិយម​នៅ​ប្រទេស​ថៃ​បាន​ព្យាករ​ថា ការធ្លាក់​ភ្លៀង​ខ្លាំង​លាយឡំ​ដោយ​ផ្គរ​រន្ទះ​នឹង​បន្ត​វាយប្រហារ​នៅ​ផ្នែក​មួយចំនួន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​រហូតដល់​ថ្ងៃ​ចន្ទ​ទី​៩​ខែមករា​នេះ​ទើប​អាកាសធាតុ​អាក្រក់​នេះ​ប្រហែលជា​អាច​ការចុះ​ស្ងប់​ទៅវិញ​៕

5815-961c50b0-dab9-4e01-bf09-5ccc545a8069