ជប៉ុន​គាំទ្រ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ហ្វីលីពីន​៖​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​២​ថ្ងៃ​នៅ​ហ្វីលីពីន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោក ស្ហ៊ី​ន​ហ្សូ អា​បេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សំដែង​ការគាំទ្រ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស នៅ​ហ្វីលីពីន និង​សន្យា​ជួយឧបត្ថម្ភ​ផ្នែក​សង្គម ដូចជា​កម្មវិធី​ព្យាបាល និង​បន្សាប​គ្រឿងញៀន​ផងដែរ​។​
លោក​អា​បេ ជា​ប្រមុខ​ដឹកនាំ​បរទេស ទី​១​ដែល​ធ្វើដំណើរ​ទស្សនកិច្ច ទៅ​ហ្វីលីពីន​ចាប់តាំងពី​លោក​ឌុយ​ទែ​ក​តេ ឈ្នះឆ្នោត ក្លាយខ្លួនជា​ប្រធានាធិបតី​ហ្វីលីពីន​។ នៅ​ខែតុលា ឆ្នាំមុន លោក​ឌុយ​ទែ​ក​តេ ផ្ទាល់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ទី​១ និង​ប្រទេស​ផ្តល់ជំនួយ​សំខាន់បំផុត​សម្រាប់​ហ្វីលីពីន​។ ជាការ​ឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី​អា​បេ បានប្រកាសថា ជប៉ុន​នឹង​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។
​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ៦​ខែ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន របស់លោក​ឌុយ​ទែ​ក​តេ ដែល​អាមេរិក និង​សហភាព​អឺរ៉ុប​រិះគន់ថា បាន​រំលោភ​សិទ្ធិមនុស្ស បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់ យ៉ាងហោច ៦​ពាន់​នាក់​៕

2017-01-12t092843z_1987598838_rc19ce52e180_rtrmadp_3_philippines-japan