សិង្ហ​បុរី និង​ឥណ្ឌា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​រ​ដែនអាកាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

​សិង្ហ​បុរី​៖​សិង្ហ​បុរី និង​ឥណ្ឌា​បាន​ចុះហត្ថលេខា​បន្ត​លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត ដោយ​ឥណ្ឌា​អនុញ្ញាត​កងកម្លាំង​សាធារណៈរដ្ឋ​សិង្ហ​បុរី បន្ត​ចូលរួម​ការបណ្តុះបណ្តាល​យោធា ជាមួយ​កងកម្លាំង​ទ័ពអាកាស​របស់​ឥណ្ឌា​នៅ Kalaikunda​។​
​ក្រសួងការពារជាតិរ​បស់​សិង្ហ​បុរី ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​នេះ ជាការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​របៀបនេះ​កាលពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២​ម្តង​រួចមកហើយ​។​
​គួរ​បញ្ជាក់ថា ការពិនិត្យ និង បន្ត​កិច្ចព្រមព្រាង​នេះ ចុះហត្ថលេខា ដោយ​ភាគី​សិង្ហ​បុរី​គឺ​លោក Chan Yeng Kit អគ្គលេខាធិការ​អចិន្ត្រៃយ៍ នៃ​ក្រសួងការពារជាតិ ចំណែក​ភាគី​ឥណ្ឌា​ចុះហត្ថលេខា​ដោយ​លោក Mohan Kumar អគ្គលេខាធិការ​ក្រសួងការពារជាតិ​៕

1