ប្រធាន​តុលាការ​កំពូល​ប្រេ​ស៊ី​ស​ធ្លាក់​យន្តហោះ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

រី​យ៉ូ​៖​យន្តហោះ​ខ្នាតតូច​មួយគ្រឿង​បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​ក្បែរ​ទីក្រុង​រី​យ៉ូ​នៃ​ប្រទេស​ប្រេ​ស៊ី​ល​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ ដោយនៅ​ក្នុងចំណោម​នោះ​មាន​ទាំង​ប្រធាន​តុលាការ​កំពូល​លោក Teori Zavascki ផងដែរ​។​
​យន្តហោះ​ធុន​តូច​ខាងលើ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឈ្មោះ Carlos Alberto Filgueiras ដែលជា​ម្ចាស់​សណ្ឋាគារ Emiliano ក្នុង​ទីក្រុង Sao Paulo បាន​ហោះ​ចាក​ចេញពី​ទីក្រុង​នេះ ឆ្ពោះទៅកាន់​ទីក្រុង Paraty ។ ប៉ុន្តែ​នៅ​អំឡុងពេល​ធ្វើដំណើរ​ក៏បាន​ធ្លាក់​នា​វេលា​ម៉ោង​ប្រហែល ០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ (​ម៉ោង​ក្នុង​ទីក្រុង​រី​យ៉ូ​)​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែមករា ឆ្នាំ​២០១៧​នេះ​។​
​ក្រោយមក​មាន​សេចក្តីរាយការណ៍​ថា ក្រុម​ពន្លត់​អគ្គិភ័យ​ប្រចាំ​តំបន់​បាន​រកឃើញ​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ ជាមួយនិង​សាកសព​មនុស្ស​បីនាក់​រួមទាំង​លោក Teori Zavascki ក៏ដូចជា​អ្នក​នៅ​រស់រានមានជីវិត​ម្នាក់​ផងដែរ​៕

fn-2017-01-20-10-13-10-0