បញ្ជូន​កម្លាំង​ពិសេស​៧២​នាក់​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ពិសេស​ចំនួន​៧២​នាក់ ដើម្បី​ចុះ​បំពេញបេសកកម្ម បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំ និង​ខេត្តកំពង់ធំ​។​
​សូមជម្រាបថា ការបញ្ជូន​កម្លាំង​ពិសេស​នេះ បន្ទាប់ពី​សម្តេច ស ខេង បាន​ចុះ​ពិនិត្យមើល​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នាពេល​កន្លងទៅ ដោយ​សង្កេតឃើញថា កើតមាន​បទល្មើស​ជាច្រើន​នៅ​តំបន់​នោះ​។​
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​មិនទាន់មាន​ទំនុកចិត្ត​នៅឡើយ​ទេ ចំពោះ​ប្រតិបត្តិការ​នោះ​ព្រោះ​កន្លងទៅ​ក្រុម​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​បាន​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ ទាក់ទង​ការឃុបឃិត​ជំរិត​ទារប្រាក់​ពី​ក្រុម​ប្រជា​នេសាទ រហូត​មានការ​ផ្ទេរ​លុយ​ជំរិត​នោះ​តាម​ប្រព័ន្ធ Wing ថែមទៀត ៕

fn-2017-02-01-12-01-45-4fn-2017-02-01-12-01-44-0