ក្រចេះ៖រថយន្តសាំងយ៉ុងដឹកឈើកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងអណាធិបតេយ្យពេញទឹកពេញដីឆ្លងកាត់ទឹកដីនៃក្រុងក្រចេះ និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ុន្តែសមត្ថកិច្ច មន្ត្រីជំនាញមេព្រៃ និងអាជ្ញាធរខេត្តមានភ្នែកអត់ប្រស្រី ។
សេចក្តីរាយណ៍ពីប្រជាពលរដ្ឋនៅក្រុងក្រចេះ បានអោយដឹងថា ក្នុងមួយថ្ងៃមានរថយន្តសាំងយ៉ុងដឹកឈើយ៉ាងតិចបំផុតមិនក្រោម១០០គ្រឿងនោះទេ បើពេលយប់វិញច្រើនជាងនោះទៅទៀត ហើយបើកលឿនដូចហោះ ថែមទាំងបង្កគ្រោះថ្នាក់ជាញឹកញាប់ទៀតផង ។
រថយន្តសាំងយ៉ុងដឹកឈើទាំងនោះ គឺឆ្លងកាត់ពីស្រុកសំបូរ ចិត្របុរី ក្រុងក្រចេះ និងស្រុកឆ្លូង និងឆ្លងកាត់មុខស្នាក់ការសមត្ថកិច្ច មន្ត្រីជំនាញមេព្រៃជាច្រើនកន្លែង ប៉ុន្តែរថយន្តបទល្មើសទាំងនោះ បែរជាទៅដោយរលូនប្រកបដោយសុវត្ថិភាព ដោយគ្មានការចុះបង្ក្រាបពីកម្លាំងសមត្ថកិច្ច ជំនាញមេព្រៃអ្វីឡើយ ប្រហែលជាអស់លោកទាំងនោះ ត្រូវរូវគ្នាអស់ហើយមើលទៅ ។
ជាក់ស្តែង ឈ្មួញរកស៊ីដឹកឈើដុះស្លែម្នាក់ឈ្មោះ «ពៅ» ដ៏មានឥទ្ធិពលខ្លាំងខ្លាដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីនរគបាលខេត្តត្បូងឃ្មុំ សមត្ថកិច្ចជំនាញហាក់បីដូចជាមានការរអារក្នុងការបង្ក្រាបមេឈ្មួញរូបនេះណាស់ ។ ប្រពភពត័មាន បានបង្ហើបឲ្យដឹងថា ឈ្មួញទាំងនោះមានឈ្មោះ ឆយ , អូន ,ពៅ ,ឡាយ , ហុង , មនោ ដែលជាក្រុមឈ្មួញដ៏សកម្មក្នុងការដឹកជញ្ជូន ហើយបានរត់ការបង់ឡានដាក់ខែអោយសមត្ថកិច្ច និងមេព្រៃ នៅតាមដងផ្លូវអស់ហើយ ។
ប្រភពដដែលបានបន្តថានៅក្នុងជំនួញឈើខុសច្បាប់របស់មន្ត្រីនគរបាលរូបនេះ គឺគេមានដៃគូដ៏ល្បីម្នាក់ទៀត ជាអ្នកសារពត៍មានប្រចាំខេត្តក្រចេះ ហើយជាចាហ្វាងកាសែតដែរ។អ្នកទាំងពីរបានចាប់ដៃគូនឹងគ្នាក្នុងការប្រកបរបរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដឹកតាមរថយន្តសាំយ៉ុងជិត១០គ្រឿបានធ្វើចរាចរឈើដោយមិនខ្វាយខ្វល់ពីទង្វើខុសច្បាប់ឡើយ។
ប្រភពដដែលបន្តថាសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទាំងអស់នោះត្រូវបានឈ្មួញប្រមូលទិញពីតបន់នាៗស្តិតក្នុងចំនុចភ្នំខៀវជាប់ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង ក្នុងភូមិសាស្ត្រអូរកណ្តៀឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះឆ្លងកាត់ស្រុកឆ្លូងឆ្ពោះទៅខេត្តត្បូងឃ្មុំដោយរលូនមានការឃុមឃិតពីមន្ត្រីជំនាញព្រៃឈើក្រចេះមួយចំនួនរួមនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តជួយសម្រួលបើកផ្លូវជាពិសេស«មានអ្នកសារពត៍មានហើយគាត់ជាចាងហ្វាងកាសែត»ប្រចាំខេត្តក្រចេះតែងតែមើលផ្លូវឲឈ្មួញរកស៊ីដឹកឈើខុសច្បាប់ស្ទើរាល់យប់។
ជាក់ស្តែងកាលពីយប់ថ្ងៃទី០១ខែគុម្ភៈឆ្នាំ២០១៧មានក្បួនរថយន្តរបស់មេឈ្មួញខាងលើបានធ្វើចរាចរណ៏ដឹកឈើខុសច្បាប់តាមរថយន្តសាំយ៉ុងមានចំនួនជិត១០គ្រឿងយ៉ាងរលូនលើដងផ្លូវជាតិលេខ៧។
ករណីនេះដែរប្រភពមួយផ្សេងទៀតបានឲ្យដឹងដែរថាជាមួយនិងសកម្មភាពខាងលើនេះអាចដំណើរការទៅបានដោយមានឈ្មោះ«ពៅជាមន្ត្រីនរគបាល»ជិះឡានបាឡែនរត់ការជួបជាមួយនិងសមត្ថកិច្ចជាមុនគឺពួកគេ(មន្ត្រីសមត្ថកិច្ច)នៅអង្គុយចាំរាប់ក្បាលរថយន្តយកលុយជាថ្នូរទៅនិងការបើកផ្លូវក្នុងកាចរាចរឈើម្តងៗរបស់ឈ្មួញ។
ទាក់ទិនបញ្ហានេះអ្នកយកព័ត៌មានកាសែតមេគង្គប៉ុស្ដិ៍ប្រចាំខេត្តក្រចេះមិនទាន់មានការបំភ្លឺពីមន្ត្រីពាក់ព័ន្ធណាមួយជុំវិញការដឹកជញ្ជូនឈើខុសច្បាប់នេះនៅឡើយទេ៕