អគ្គិភ័យ​ឆាបឆេះ​តូប​ជាន់​ផ្ទាល់​ដី​នៅ​ផ្សារ​អូរ​ឬ​ស្សី​អស់​១០​តូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2015 ក+ ក-

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១ និង ០០​នាទី​យប់​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​អគ្គិភ័យ បាន​ឆាបឆេះ​តូប​ជាន់​ផ្ទាល់​ដី​នៅក្នុង​ផ្សារ​អូ​ឬ​ស្សី ក្នុង​ខណ្ឌ​៧​មករា ហើយ​រថយន្ត​អគ្គិភ័យ​ជាច្រើន​គ្រឿង​រហូតដល់​ព្រឹក​ថ្ងៃទី​៩​នេះ​នៅតែ​ធ្វើ​អន្តរាគមន៍​នៅឡើយ​។​

​ប្រភពព័ត៌មាន​ម​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅមុន​ពេល​មាន​ហេតុការណ៍​កើតឡើង គេ​ស​ង្គេ​ត​ឃើញ​មាន​ផ្សែ​ហុយ​ចេញពី​បរិវេន​តូប ច្រក​ទី​១១ ក្នុង​ផ្សារ​អូរ​ឬ​ស្សី​ត្រើយ​ខាងត្បូង​។

ដោយសារ​ឃើញ​មាន​ផ្សែ​ហុយ​ឡើង ខ្លាំង ទើប​អ្នក​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាននាំគ្នា​ដើរទៅ​មើល​ឲ្យ​ដឹងថា មាន រឿង​អ្វី​កើតឡើង​។ ខណៈ​ដើរ​ទៅដល់​ស្រាប់តែ​ប្រទះឃើញ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​តូប​លក់​ល្បែ​ក ជើង​អស់​ចំនួន ២​តូប​ទៅហើយ ទើប​នាំគ្នា​ស្រែក​ផ្អើល​ឆោ​រ​ឡោរ​ឡើង​ថា មាន​អគ្គីភ័យ​កំពុង​ឆេះ​ផ្សារ បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ ដែរ​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​១៨​គ្រឿង​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​សមត្ថកិច្ច​ប្រើ​អស់ទាំង​១៨​គ្រឿងក្នុង​ការបាញ់​ពន្លត់ ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ធ្វើអោយ​អណ្តាតភ្លើង​ត្រូវបាន​រលត់ទៅវិញ​ភ្លាមៗ ប្រមាណ​ជា​កន្លះ​ម៉ោង​នៃ​ការអន្តរាគមន៍​យ៉ាង​រហ័ស​របស់​សមត្ថកិច្ច​។ ចំណែក​តូច​ចំនួន​ជាង​១០​តូប​ត្រូវ​រង​ការខូចខាត​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​មិនបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ឡើង គឺ​បណ្តាល​មក ពី​លេខ ខ​២១ ដែលជា​តូប​លក់​បបរ និង​នំ​បញ្ចុក ហើយ​ពេលដែល​ឈប់​មិន ពោលគឺ ( បិទទ្វារ ) មិនបាន​ពន្លត់​ធ្យូង ឬ រងើកភ្លើង​ឲ្យ​រលត់​អស់ ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​តែម្តង​៕fpm

mn2