ឆេះ​អស់​ផ្ទះមួយ​ខ្នង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2015 ក+ ក-

ភ្នំពេញ​៖ ផ្ទះ​ឈើ​ទំហំ​៥​ម៉ែត្រ គុណ​និង​៦​ម៉ែត្រ​មួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ព្រឹក ដោយ​គេ​សង្ស័យថា បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​កាលពី​វេលា​ម៉ោង​០៧ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​រំដួល​ខាងត្បូង សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ប្រភព​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ត្រូវបាន​ស្គាល់ឈ្មោះ​មាន ស្រី​ណាន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ដែល​ទើបតែ​ទិញ​បាន​ប៉ុន្មាន​ខែ​នេះ​ទេ ហើយក៏​បាន​ជួល​ឱ្យឈ្មោះ​គីម សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ​អ្នក​ជួល​ផ្ទះ​ឈ្មោះ​គីម សោ​ភ័​ណ្ឌ មិនបាន​នៅផ្ទះ​ទេ ដោយ​រវល់​ជូន​កូន​ទៅ​សាលារៀន ចំណែកឯ​ប្រពន្ធ​ចេញទៅ​ធ្វើការ​បាត់​ដែរ លុះ​ពេល​ត្រឡប់មកវិញ ទើប​ភ្ញាក់ផ្អើល​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​តែម្តង​។

គ្មានសេចក្តីរាយការណ៍ស្តីពីការខូចខាតដោយសារអគ្គិភ័យនោះឡើយ៕mn36