មន្ត្រី​បរិស្ថាន​ស្នាក់ការ​អូ​ររ​វ៉ា​ក់​ប្រមូល​ទិញ​ឈើ​ប្រណីត​ក្នុង​ដែន​ជម្រក​ទុក​លក់​អោយ​ឈ្មួញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

ខេត្តរតនគិរី​៖មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ចំណុច​អូរ​វ៉ា​ក់ ក្នុងស្រុក​លំផាត់ ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​មក​លាក់​ស្តុក​ទុក​ក្នុងព្រៃ​ឫស្សី​ក្រោយ​ស្នាក់ការ​សំរាប់​ទុក​លក់​អោយ​ឈ្មួញ​។​ហេតុការណ៍​នោះបាន​កើតឡើង​ជាច្រើន​ខែ​មកហើយ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ​តែម្តង គេ​សង្កេតឃើញ​ឈើប្រណិត​ប្រភេទ​ធ្នុង​រាប់ពាន់​ដុំ និង​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង​លាក់ទុក​ក្នុងព្រៃ​ឫស្សី​ក្បែរ​ទីស្នាក់ការ​។​
​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា រយៈពេល​ជាច្រើន​ខែ​មកហើយ​គេ​សង្កេតឃើញ​មន្ត្រី​បរិស្ថាន​ខាងលើនេះ​មាន​គោយន្ត​កន្ត្រៃ​២-៣​គ្រឿង​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុងព្រៃ​មក​លាក់ទុក​នៅក្នុង​ព្រៃ​ឫស្សី​ក្រោយ​ទីស្នាក់ការ​ដើម្បី​ទុក​លក់​អោយ​ឈ្មួញ​ដឹក​តាម​សាំ​យ៉ុង​នៅពេល​យប់​ស្ងាត់ ក្រោយពី​រថយន្ត​ចេញចូល​ញឹកញាប់​ក្បែរ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​ទាំង​នោះបាន​បូមទឹក​ស្រោច​ដី​តាមផ្លូវ​ដើម្បី​លុបបំបាត់​ដាន​រថយន្ត​ទៀតផង​។​
​ពាក់ព័ន្ធ​ករណី​ដែល​មន្ត្រី​បរិស្ថាន​លាក់​ឈើប្រណិត​ទុក​ខាងក្រោយ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​នៅ​អូ​ររ​វ៉ា​ក់​នោះ លោក​នូវ ថេរ អភិបាលស្រុក​លំផាត់ លោ​កថា​មិន​បានដឹង​ទេ ចាំ​លោក​សួរ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​សិន​។
​ហើយ​ឈើប្រណិត​ទាំងអស់នេះ​បន្ទាប់ពី​បែកការ​ត្រូវ​មន្ត្រី​បរិស្ថាន​ធ្វើការ​ជាំ​ឡប់ឡែ​ចាប់​ឈើប្រណិត​នេះ​វិញ​។​
​ជុំវិញ​មន្ត្រី​ដែន​ជម្រក​ប្រមូល​ទិញ​ឈើប្រណិត​មក​ស្តុក​ទុក​ខាងក្រោយ​ស្នាក់ការ​ដើម្បី​ទុក​លក់​អោយ​ឈ្មួញ​នេះដែរ​លោក​អ៊ូ សុធី នាយក​ដែនជម្រកសត្វព្រៃ​លំផាត់ និង​កូនប្រុស​ដែល​ត្រូវជា​ប្រធាន​ស្នាក់ការ​ដែន​ជម្រក​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​៕

17092931_1839600639611831_1407825082_o17078233_1839600662945162_745940528_n