ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ក្រុមបងធំ២ក្រុមបានបើកឆាកប្រយុទ្ធគ្នាយ៉ាងក្រើកផ្លូវវ៉ងស្រេង ម្ខាងជាក្រុមក្មេងស្ទាវ និងម្ខាងទៀត ជាក្រុមមន្ត្រីយោធានៅអង្គភាពឆ័ត្រយោង”៩១១” ក្រុមម្ខាងៗគ្នាប្រមាណជាង១០នាក់ដែលប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ ដំបងឈើ និងបំពងទីបគ្រប់ដៃ បានប្រយុទ្ធគ្នាអស់រយ:ពេលជាង២០នាទីបណ្តាលអោយមន្ត្រីយោធា “៩១១” ៣នាក់រងរបួសធ្ងន់ ពេលនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនបានក្រុមក្មេងស្ទាវម្នាក់និងបក្សពួកជាច្រើននាក់រត់គេចខ្លួនបាត់អស់
ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេងទល់មុខក្លឹប “ហ្វាន់ក្លឹប” ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាយុវជនម្នាក់ក្នុងចំណោមបក្សពួកក្រុមក្មេងសញតាវជាច្រើននាក់ ដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ វ៉ែន វិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅ ភូមិក្រាំងលាវ ឃុំចាមស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ចំណែកយុវជន៣នាក់ដែលរងរបួសធ្ងន់ហើយជាមន្ត្រីយោធានៅអង្គភាពឆ័ត្រយោង “៩១១”នោះ ទី១៖ឈ្មោះ ផូ សុភា អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិអណ្តូងឬស្សី ស្រុកលលាប្អៀង ខេត្តកំពង់ឆ្នាំង។ទី២៖ឈ្មោះ ឆិល ណាត់ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅ ឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ។
ទី៣៖ឈ្មោះ ឡឹក ចាន់ថុល អាយុ២០ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ។
សាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្រុមទាហាននៃអង្គភាពឆ័ត្រយោងលេខ “៩១១” មានគ្នាចំនួន១៧នាក់បាននាំគ្នាមកដើរលេងដោយធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង គោលបំណងចង់ចូលទៅរាំលេងកំសាន្តនៅក្លឹបកំសាន្ត “មីតណាយ” ខណៈដែលជិះមកដល់ចំណុចកើតហេតុមុខក្លឹបដោយមានមនុស្សច្រើនពេកបានចេញទៅវិញ តែពេលចេញទៅវិញបានប្រហែលជា១០ម៉ែត្រ ក៏លេចមុខក្រុមបងធំមានគ្នាប្រម៉ាណជាង១០នាក់ប្រដាប់ដោយ ដំបងឈើ ដំ បំបំពុងទីប ដុំឥដ្ឋ ដុំថ្ម មកវាយទៅលើក្រុមទាហានដែលជាមន្ត្រីយោធាខាងលើយ៉ាងខ្លាំងហើយក្រុមហានទាំងនោះក៏បានវាយតបតទៅវិញដែរ ទើបបណ្តាលទានហាន៣នាក់បានរងរបួសធ្ងន់។ ភ្លាមៗនោះក្រុមក្មេងស្ទាវបានព្យាយាមរត់គេច តែត្រូវបានសមត្ថកិច្ចឃាត់បានម្នាក់បន្ទាប់ មកប្រគល់អោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងបក្សពួកជាង១០នាក់ទៀតបានរត់យកព្រះអាយុបាត់ស្រមោលអស់តែម្តង៕