ដោយ ៖ ប៉ែនសុផល
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងធ្វើទិវា២០ឧសភា រំលឹកវិញ្ញាណក្ខន្ធ បង្ហាញការឈឺចាបអ្នកស្លាប់ក្នុងរបបអាវខ្មៅ ប៉ុលពត ប្រល័យពូជសាសន៍ជាតិឯង ក្នុងអារម្មណ៍ក្តុកក្តួលមិនអាចបំភ្លេចបាននិងអំពាវនាវឲ្យអ្នកគ្រប់គ្នា ចូលរួមរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីទុកជូនកូនចៅជំនាន់ក្រោយ។
ការធ្វើឡើងនូវការឈឺចាប់របស់ប្រជាពលរដ្ឋខាងលើនេះ ខណៈដែលពួកគាត់ បានចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ២០ ឧសភា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណវត្តពោធិ៍ក្នុងបរិវេណវត្តពោធិ៍ក្នុងក្រុងបាត់ដំបង ក្រោមការចូលរួមពីលោក ច័ន្ទ សុផល សមាជិលគណ:កម្មាធិការកណ្តាល CPP ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដោយមាន ថ្នាក់នាំខេត្ត កងកម្លាំង ប្រជាពលរដ្ឋចូលរួមប្រមាណជាង១ពាន់នាក់។ បន្ទាប់ពីថ្នាក់ដឹកនាំបានលើកកម្រងផ្កាតាមផែនដើម្បីគោរពវិញ្ញាណក្ខន្តដល់អ្នកស្លាប់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ឯងរួចមក។
លោក ច័ន្ទ សុផល បានឡើងអានវិយោគកថា ទៅកាន់អង្គពិធីទាំមូលដោយបានរំលឹកពីការឈឺចាប់ខ្លោចផ្សាក្នុងរបបនោះកន្លងមក ដោយបានបញ្ជាក់ថា បន្ទាប់ពីបានឆ្លងកាត់របបនោះមក ប្រជាជនកម្ពុជាពិសេសរាជរដ្ឋាភិបាលបច្ចុប្បន្ម បានទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញជាលើកទី២បានឡើយ។
ក្នុងពិធីនោះដែរ ក៏មានការសម្តែងសិល្បៈរំលឹកដល់ការឈឺចាប់ក្នុងរបប ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ជូនអង្គពិធីបានទស្សនាក្រោមការបង្ហូរទឹកភ្នែកកំពុងទស្សនាផងដែរ។ ក្នុងកិច្ចបញ្ចប់គណៈអធិបតីបានអញ្ជើញរាប់បាតប្រគេនព្រះសង្ឍចំនួន២១៧អង្គផងដែរ៕