លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី​រង​បណ្តឹង​ពីបទ​លួច​លក់​អចលន វត្ថុ​អ្នកដទៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ជុំ សា​រ៉ា​យ ចៅសង្កាត់ ភ្នំពេញ ថ្មី ត្រូវ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ទៅ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​លួច​លក់​អចលនវត្ថុ ដែល​មិនមែនជា​របស់ខ្លួន​។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់លោក សោ សុភ​រី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២២៤ ផ្លូវ​លេខ​១៣៨ ភូមិ​ទី​១១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក បាន​បញ្ជាក់ថា ប្ដឹង​ពី​ឈ្មោះ​ហាក់ វុទ្ធី ភេទ ស្រី​អាយុ​៤៦​ឆ្នាំ និង​ប្ដី​ឈ្មោះ​អ៊ុច ច​ន្ធូ អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤៨ ផ្លូវ​លេខ​១៩៨៦ ភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ឈ្មោះ​ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី ពីបទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន ប្រ​ព្រឹ​ត្ដ​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

ជនរងគ្រោះ​សោ សុភ​រី បានបញ្ជាក់​ទៀតថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១០ ខ្លួន​បានដាក់​ពាក្យសុំ​អនុវត្ដ ដោយ​បង្ខំ​នូវ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៣៧(​ខ​) ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំឱ្យ​រឹបអូស​ដី​ដែលមាន​បង្កាន់ដៃ​ទិន្នន័យ​ចុះ​ប​ព្ជី​ា​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​តាម​ប្រព័ន្ធ​លេខ​៣៧២១ ចុះ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០០៦ មាន លេខ​ក្បាលដី​០០២៤ ស្ថិតនៅ​ភូមិ​រោងចក្រ​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​តុលាការ​អនុវត្ដ​ចាប់ផ្ដើម​នីតិវិធី អនុវត្ដ​ដោយ​បង្ខំ​ដោយបាន​ចេញ​លិខិត​ផ្ទុកផ្ដាក់​លេខ​៣២៨ រ​.​វ​/៩៦១ ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១១ ផ្ញើជូន​លោក​ចៅសង្កាត់​ភ្នំពេញ​ថ្មី ឈ្មោះ ជុំ សា​រ៉ា​យ តាម ដីកា​បញ្ជូន​លេខ​៤៤៧ ដ​.​ប ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១១ ដោយមាន​គោល បំណង​បង្គាប់​មក​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ចុះបញ្ជី​រឹបអូស​ដី​ខាងលើ ដើម្បី​រក្សាទុក​រង់ចាំ​តុលាការ​ធ្វើការ​លក់​ឡាយ​ឡុង ទូទាត់​បំណុល​ដល់​ខ្លួន​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១១ ស្រាប់តែ​ឈ្មោះ​ហាក់ វុទ្ធី និង ប្ដី​ឈ្មោះ​អ៊ុច ច​ន្ធូ បានរួម​គ្នា​ជាមួយ ចៅសង្កាត់​ភ្នំពេញ​ថ្មី ធ្វើការ​លួច​លក់​ដី ដែល​បាន​ចុះ​ប​ព្ជី​ា​រឹបអូស​ខាងលើ​ទៅឱ្យ​ឈ្មោះ​គ្រុយ ម៉ាប់ ទៅវិញ​។​
​អំពើ​ខាងលើ​ជា​អំពើ​ល្មើស​នឹង​ច្បាប់ ភូមិបាល​ត្រង់​មាត្រា​២៥៥ ឪ​ជា​អំពើ​លួច លក់​អចលនវត្ថុ ដែល មិនមែនជា​របស់ ខ្លួន​ឱ​។​

​គួររំលឹកថា លោក​ជុំ សា​រ៉ា​យ ចៅ សង្កាត់​ភ្នំពេញ​ថ្មី​កន្លងទៅ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​ដីកាចាប់ខ្លួន​ល្បី​ពេញ​ក្រុងភ្នំពេញ ប៉ុន្ដែ​ដោយ​ចំហាយ​ទឹក​លុយ​របស់លោក​ជុំ សា​រ៉ា​យ នៅមានកម្រិត​ខ្ពស់ ក៏បាន​ស្វះ​ស្វែងរក​អន្ដរាគមន៍ ដើម្បី​រំលត់​បណ្ដឹងអាជ្ញា​នេះ​បាន​មួយគ្រា​។​

​កន្លងមក​បុគ្គល ជុំ សា​រ៉ា​យ បាន​ស៊ី​ញ៉េ ទិញ​លក់​ដីធ្លី មាន​ភាពមិនប្រក្រតី​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ក្នុងនោះ​អាជ្ញាធរ​ខណ្ឌ​ក៏​ល្វីងមុខ​ដោះ​បន្ទុក​រឿង​លោក​ជុំ សា​រ៉ា​យ ប្រ​ព្រឹ​ត្ដ​ខុស​ក្នុង បទល្មើស​ព្រហ្មទណ្ឌ​ដ៏​ច្រើន​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​មិន អាចទាក់ទង​បានទេ​ពី​លោក​ចៅសង្កាត់ ភ្នំពេញ​ថ្មី ដ៏​សម្បូរ​រឿង អាស្រូវ គ្រប់បែប ពិសេស​សុទ្ធតែ​បទល្មើស​ព្រហ្មទណ្ឌ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ​ទូរស័ព្ទ​ត្រូវបាន​បិទ​៕
mk15