អ្នកនយោបាយ​បក្សប្រឆាំង​រុស្សី​ម្នាក់​ត្រូវបាន​បាញ់សំលាប់​នៅ​កណ្តាល​ក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2015 ក+ ក-

​មេដឹកនាំ​បក្សប្រឆាំង​រុស្សី លោក បូរី​ស ណេ​ម​សូវ (Boris Nemtsov) ដែលជា​អតីត​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​ជន​មិន​ស្គាល់​មុន​បាញ់សំលាប់​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ ប្រទេស​រូ​ស្សី​។​

​យោងតាម​ប៉ូលិស​បាន​ឪ្យ​ដឹងថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅក្នុង​ឡាន បាន​បាញ់​លោក Nemtsov ចំនួន​បួន​គ្រាប់​ចំ​ខ្នង​របស់គាត់ ខណៈពេល​ដែក​គាត់​កំពុង​ឆ្លងស្ពាន ដើម្បី​មើល​ទិដ្ឋភាព​នៅ​វិមាន​ក្រឹម​ឡាំង​(Kremlin)​។​

​លោក Nemtsov ត្រូវបាន​គេ​បាញ់សំលាប់​ប្រហែល​មួយថ្ងៃ បន្ទាប់ពី​គាត់​ធ្វើការ​អំពាវនាវ​ឪ្យ​មានការ​គាំទ្រ​ការដើរ​ដង្ហែ​ក្បួន​នៅ ថ្ងៃអាទិត្យ​នេះ នៅក្នុង​ទីក្រុង​មូ​ស្គូ ដើម្បី​ប្រឆាំង​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុ​ក្រែ​ន​។​

​ប្រធានាធិបតី​រូ​ស្សី វ្លា​ដឺ​មា ពូ​ទីន (Vladimir Putin) បានធ្វើការ​ថ្កោលទោស​ចំពោះ​ឃាតកម្ម​លើ​រូបលោក Nemtsov ។​

នៅក្នុង​បទសំភាសន៍​កាលពី​ថ្មីៗ​នេះ លោក Nemtsov បាន​និយាយថា លោក​មានការ​ភ័យខ្លាច​ថា លោកពូ​ទីន នឹង​សំលាប់​គាត់​ដោយសារតែ​គាត់​ធ្វើការ​ប្រឆាំង​ទៅនឹង​សង្គ្រាម​នៅក្នុង ប្រទេស​អ៊ុ​ក្រែ​ន​។​

​លោក Nemtsov មាន​វ័យ ៥៥​ឆ្នាំ ធ្លាប់​កាន់តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ទី ១ ក្នុងអំឡុង​ការគ្រប់គ្រង​របស់លោក​ប្រធានាធិបតី Boris Yeltsin ក្នុង​ឆ្នាំ ១៩៩០​។​

​គាត់​ទទួលបាន​កេ​រ្ត៍​ឈ្មោះថា​ជា​អ្នក​កំណែទម្រង់សេដ្ឋកិច្ច និង​ធ្លាប់​ធ្វើជា​អភិបាលក្រុង Nizhny Novgorod៕cen

mk25