អង្ករ​កម្ពុ​ជាមាន​ទីផ្សា​រ​យ៉ាង​ល្អ​លើ​ឆាក​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2017 ក+ ក-

​ភ្នំពេញ ៖ ទោះបី​យើង​មិនទាន់​អាច​សម្រេចបាន​នូវ​ការនាំ​អង្ករ​ចេញ ១​លាន​តោន គិត​មកទល់ នឹង ពេលនេះ​ក្តី តែ​យើង​បានសម្រេច​ធ្វើឱ្យ​អង្ករ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ ឆ្នាំ​២០១៥ ហើយ​ផលិតផល​ស្រូវ​លើសពី​សេចក្តីត្រូវការ​បាន​កើន​ឡើងដល់​ប្រមាណ ៥​លាន តោន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បាន​ក្លាយជា​ប្រភព​ដ៏​សំខាន់​នៅក្នុង​ការធានាបាន នូវ​ស្ថិរភាព​នៃ​ប្រភព​ស្រូវ ដើម្បី​ធ្វើការ​កែច្នៃ​សម្រាប់​នាំ​អង្ករ​ចេញ​។ ទន្ទឹមនឹងនេះ ប្រព័ន្ធ​ខ្សែ ចង្វាក់​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​កាន់តែ​មាន ការយល់ដឹង និង​សមត្ថភាព​ជំនាញ ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ពង្រីក​លទ្ធ​ភាព​នាំ ចេញ​របស់​កម្ពុជា​ទៅ​ថ្ងៃមុខ​តាមរយៈ​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា និង​ពង្រឹង​ភាព​ទន់ ខ្សោយ​របស់​កម្ពុជា​នៅក្នុង​ប្រព័ន្ធ​ខ្សែចង្វាក់​កែច្នៃ​អង្ករ​ទាំងមូល​។​
​នេះ​ជាការ​បញ្ជាក់​របស់លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការប្រមូល​ទិញស្រូវ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​រាជ រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ដែលមាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​នានា​។ លោក រដ្ឋមន្ត្រី​ស្តីទី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ទោះបី​កន្លងមក​ធាតុ​ចូល​នៃ​ផលិតកម្ម​ដូចជា ពូជ ជី ថ្នាំ​កសិកម្ម​ជាដើម​មានការ​ឡើងថ្លៃ​ក៏ពិតមែន តែ​ថ្លៃ​ស្រូវ​របស់​យើង​នៅតែមាន​ភាព​ប្រកួតប្រជែង​ធៀប​នឹង​ប្រទេសជិតខាង ហើយ​គុណភាព​ទៀតសោត​ក៏​ចាប់ផ្តើម​កាន់តែ​ប្រសើរឡើង ដោយសារ​កសិករ​ភាគច្រើន​ចាប់ផ្តើម​ងាក​ទៅ​ផលិត​ស្រូវ​ក្រអូប​,​ការកើនឡើង​នូ​វយ​ន្តូ​ប​នីយកម្ម​, ប្រព័ន្ធ​ស្រោចស្រព​, ការទទួលបាន​បច្ចេក​ទេស​ថ្មី​, ការធ្លាក់​ចុះថ្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​ខ្លះ រួមទាំង​ការធ្លាក់​ចុះថ្លៃ​អគ្គិសនី​ទោះបី​នៅ​ខ្ពស់​បន្តិច​ក្តី​។
​លោក វ​ង្សី វិស្សុត ថា បញ្ហា​របស់​យើង​គឺ​ចាប់ពី​កា​រស​ម្ងួ​ត និង​ការកែ​ច្នែ រហូត​ទៅដល់​ការដឹកជញ្ជូន ដល់​កំពង់ផែ ដែល​ធ្វើឱ្យ ថ្លៃ​អង្ករ​នាំចេញ​របស់​កម្ពុជា​ខ្ពស់​ជាងគេ​វិញ​។ លើសពីនេះ​ឱ្យតែ​ដល់ រដូវ​ប្រមូល ផល​គឺ​ថ្លៃ​ស្រូវ ច្រើនតែ​ធ្លាក់ចុះ​ដូច​ធ្លាប់បាន​កើតឡើង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​តាម​ការសិក្សា មូលហេតុ​នៃ​ការធ្លាក់ចុះ​នេះ​គឺ​បណ្តាលមកពី​កត្តា Market failure នៅក្នុង​ប្រព័ន្ធ​ទីផ្សារ​ស្រូវ ក្នុងស្រុក របស់ យើង ពោលគឺ​មិនមែន​បណ្តាលមកពី​កត្តា​ទីផ្សារ ឬ​កត្តាសេដ្ឋកិច្ច​នោះទេ​៕

cambodia-rice-file.2e16d0ba.fill-960x540