កុលសម្ព័ន្ធ​ស៊ីសាច់​មនុស្សរស់នៅ ក្នុង​ខ្ទម​សង់​លើ​ចុងឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2015 ក+ ក-

ជនជាតិ Korowai ត្រូវបាន​ចាត់ទុកជា​កុលសម្ព័ន្ធ​មួយ ក្នុងចំណោម​កុលសម្ព័ន្ធ​ដទៃទៀត​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នៅលើ​ពិភពលោក ។ ផ្ទះ​របស់​ពួកគេ​ច្រើន​ស្ថិតនៅ​កម្ពស់​ដល់​ទៅ ៤០ ម៉ែត្រ ពី​ដី និងស៊ី សាច់មនុស្ស។

​កុលសម្ព័ន្ធ Korowai មាន​រស់នៅ Papua ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។​ពួ​គេ​សង់ផ្ទះ​នៅលើ​ចុងឈើ​ដែលមាន​កម្ពស់​ចាប់ពី ១២ ទៅ ៤០ ម៉ែត្រ ដោយ​គិតថា ដើម្បី​ចៀសវាង​ពី​គ្រោះកាច​ផ្សេងៗ និង​ដើម្បី​គេច​ពី​ការវាយប្រហារ​របស់​ពួក​សត្វ​សាហាវៗ ។​ទន្ទឹម​នោះ ពួកគេ​ក៏​អាច​សម្លឹង​ឃើញ និង​ចៀស​ចេញ​ឆ្ងាយ​ពី​ព្រលឹង​ខ្មោច​បិសាច ដែល​តែង​លាក់ខ្លួន​ក្នុងព្រៃ​​ផ្ទះ​របស់​ពួកគេ​មាំទាំ​ណាស់ ហើយ​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ១០ នាក់​។

តាម​ទំនៀមទម្លាប់​របស់គេ គឺ​នៅពេល​មាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​គេ​យល់ថា​ត្រូវ​រង​អំពើ​អាប​ឆ្មប់​នោះៗ គេ​នឹង​សម្លាប់​ហើយ​នាំគ្នា​កាប់យ​កសាច់​ស៊ី​ដោយ​ចោទប្រកាន់ថា​ពាក់ព័ន្ធ​នឹង​អាប​ឆ្មប់​។​
ក្រៅពី​ទម្លាប់​រស់នៅ​លាក់បាំង​នោះ កុលសម្ព័ន្ធ Korowai ក៏​ល្បីល្បាញ​ខ្លាំងក្លា​ពី​ការ​ស៊ីសាច់​មនុស្ស ។ ប៉ុន្តែ ខុសប្លែក​ទាំងស្រុង​ពីអ្វី​ដែល​ត្រូវគេ​បំប៉ោង ព្រោះ​ពួកគេ​ស៊ី​តែ​សាច់​របស់​ជន​ដែល​ត្រូវ​កុលសម្ព័ន្ធ​ចោទប្រកាន់​មានទោស​ប៉ុណ្ណោះ ។​

​ប្រពៃណី​របស់​កុលសម្ព័ន្ធ គឺ​គ្រួសារ​របស់​ជនរងគ្រោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្លាប់ និង​ស៊ីសាច់​មនុស្ស​ណា​ដែល​ធ្វើ​រឿង​អាក្រក់​ប្រឆាំងនឹង​កុលសម្ព័ន្ធ​ពួកគេ ៕a15a53a45

a25