ភ្នំពេញ ៖ លោក ខៀវ សំអាន ប្រធាន ការិយាល័យគយ និងរដ្ឋាករអាកាសយាន ដ្ឋានអន្ដរជាតិភ្នំពេញត្រូវបានអ្នករត់ឯកសា រគយដើម្បីនាំទំនិញចូលនិយាយថាគឺជាមេគយដែលជំនា្ខាងកោសរូសរកចំណូល ខ្លាំងណាស់។លោក ខៀវ សំអានដែលគេដឹងថាជាមន្ត្រីគយចាស់វស្សាតាំងពីជំនាន់លោកសរហូជាមេ គយធំដេលបើគិតពីអាយុវិញចងចូល៧០ឆ្នាំទៅហើយនោះនៅក្នុងតំណែងរបស់ គាត់បច្ចុប្បន្នបាន តម្រូវ ឱ្យអ្នករត់ការទំនិញវិនិយោគដែលជា បន្ទុកពន្ធរបស់រដ្ឋបង់ប្រាក់
យ៉ាងតិចត្រូវបង់ចំនួន៤០ដុល្លារ សម្រាប់ឯកសារប្រតិវេទគយលើទំនិញ នាំចេញ និងបង់ចំនួន៧៥ដុល្លារសម្រាប់ ឯកសារប្រតិវេទគយទំនិញនាំចូល ដែលមួយថ្ងៃៗមាន ឯកសារយ៉ាងតិចចាប់ពី១៥០ទៅ២០០ ឬ៣០០ឯកសារ ។
បើតាមប្រភពខាងលើឲ្យដឹងថានៅអង្គភាពការិយាល័យ គយ និងរដ្ឋាករអាកាសយានដ្ឋានអន្ដរ ជាតិភ្នំពេញដែលមានលោក ខៀវ សំអានជាមមេ បានចាត់មន្ដ្រីរបស់ខ្លួនឱ្យទារលុយពីអ្នករត់ការ សម្រាប់ឯកសារនាំចេញទំនិញ ទី១- បង់ប្រាក់ចំនួន៥ដុល្លារដល់មន្ដ្រីគយ ផ្នែកចុះលេខ, ទី២-បង់១០ដុល្លារដល់ មន្ដ្រីគយផ្នែកត្រួតពិនិត្យ, ទី៣-បង់១៥ ដុល្លារដល់មន្ដ្រីគយផ្នែកបង្កាន់ដៃ និង ទី៤-បង់៥ដុល្លារសម្រាប់អនុប្រធាន ការិយាល័យ ។ សម្រាប់ទំនិញ វិនិយោគនាំចូលវិញ គឺត្រូវបង់ឱ្យមន្ដ្រីគយ ផ្នែកចុះលេខ៥ដុល្លារ, បង់ឱ្យមន្ដ្រី ផ្នែកបង្កាន់ដៃ២០ដុល្លារ, បង់ឱ្យ មន្ដ្រីគយផ្នែកប័ណ្ណបញ្ចេញទំនិញ៥ដុល្លារ, -បង់ឱ្យមន្ដ្រីគយផ្នែកត្រួតពិនិត្យ ១០ដុល្លារ, បង់ឱ្យអនុប្រធានការិ យាល័យទទួលផែនត្រួតពិនិត្យចំនួន១៥ ដុល្លារ និងបង់ឱ្យមន្ដ្រីគយផ្នែកកាត់ ស្ដុកចំនួន២០ដុល្លារ ។
បើទោះជាករណីបង់ប្រាក់នេះមិនមាន ឈ្មោះលោក ខៀវ សំអាន ជាប្រធានអង្គ ភាពចាំទទួលក៏ដោយ ប៉ុន្ដែចំណូលដែល បានតាមរយៈការចាត់តាំងមន្ដ្រីគយ គ្រប់ផ្នែកឱ្យយកលុយពីអ្នករត់ការឯកសារ ប្រតិវេទគយក្នុងមួយឯកសារ៤០ដុល្លារ និងឯកសារខ្លះ៧៥ដុល្លារ ប្រាក់ទាំងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ខៀវ សំអាន ដដែល ។
អ្នករត់ការបាននិយាយថា ក្នុងមួយ ថ្ងៃៗចំណូលបែបនេះមានចំនួនរាប់ពាន់ ដុល្លារ លក្ខណៈពុករលួយដែលមន្ដ្រីគយ មិនបានបង់ចូលថវិការបស់រដ្ឋ ក្នុងនោះ មានករណីកោសរូសបន្ថែមចំពោះឯក សារខ្លះដែលមានលក្ខណៈខុសបច្ចេក ទេសតម្រូវឱ្យបង់ប្រាក់តាមការទាមទារ របស់មន្ដ្រីគយទទួលផែននីមួយៗ ។
នេះគ្រាន់តែជាតម្លៃបង់សេវារត់ការប៉ុណ្ណោះគឺមិនទាន់គិតសកម្មភាពនៃ ការឃុបឃិតជាមួយឈ្មួញមួយចំនួន ទៀតដែលមាននាំទំនិញចូលតាមច្រក អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុង ករណីបង់ពន្ធមិនគ្រប់ នោះឡើយ។
ប្រភពពីមន្ដ្រីគយ បានឲ្យដឹងថាថា ជិត៣០ឆ្នាំមកហើយ ដែលលោក ខៀវ សំអាន មានសំណាងកាន់តំណែ ងនិងប្រព្រឹត្ដសកម្មភាបរកចំណូលនៅព្រលានយន្តហោះដោយមិនមានការផ្លាស់ប្តូរ។ ប្រហែលដោយសារមានទីតាំងឈេជើងល្អបែបនេះហើយបានជាគេឃើញថាលោកខៀវសំអានគាត់ក៏ មានលទ្ធភាពខ្ពស់ខុសពីមន្ត្រីរាជការស្ថាបន័ផ្សេងក្នុងការផ្គត់ផ្គង់ ក្រុមគ្រួសារ និង បញ្ជូនកូនឱ្យទៅរៀននៅក្រៅប្រទេស ។