មេ​នគរបាល​វរ​ការពារ​ព្រំដែន​៦២៣ ឈូស​ដីព្រៃ​២​កន្លែង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2015 ក+ ក-

​រតនគិរី​៖ មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ មួយរូប បាន​ឲ្យ​ដឹងថា នៅពេល​ថ្មីៗ​នេះ លោក​វរសេនីយ៍ ងួន សុ​វណ្ណា ជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​៦២៣ បានដាក់​អា​បុល និង​កម្មករ​ជនជាតិ​វៀតណាម​២​នាក់ ឈូស​ដីព្រៃ ឫស្សី ដើមឈើ​តូចធំ​រាប់រយ​ពាន់​ដើម ២​កន្លែង ស្ថិតនៅ​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ខណៈ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​មិនដឹងមិនឮ​។​

​ការឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ចំនួន​ពីរ​កន្លែង​យកមក​ធ្វើជា​កម្មសិទ្ធិ មាន​ប័ណ្ណកម្មសិទ្ធិ និង​មានច្បាប់​ឈូសឆាយ​យ៉ាងណា​នោះ យើង​មិនអាច​សុំ​ការអត្ថាធិប្បាយ​ណាមួយ​ពី​លោក ងួន សុ​វណ្ណា បានទេ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា តំណាង​របស់លោក​ឈ្មោះ​ភាព​និយាយថា ដី​របស់​មេ​គាត់​ទិញ​ពី​គេ​ហើយ ការឈូសឆាយដី​ខ្លួនឯង​មានអី​ខុស​។​

​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម និង​សំណង ស្រុក​អូរ​យ៉ា​ដាវ មាននិយាយ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា​នេះ​ថា គឺ​ដី​នៅ​ចំណុច​ខាងលើ​គេ​ទិញ​លក់​ទទួលស្គាល់​ត្រឹម​ភូមិ ឃុំ​មិនទាន់មាន​ប័ណ្ណ ឬ​ប្លង់​ចេញ​ដោយ​ជំនាញ​សុរិយោដី​នោះទេ​។​

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​វង សុក្រ​សិរី នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ក៏​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានដែរ​។​

លោក​ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ មាននិយាយ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា​នេះ​ថា ដី​នៅត្រង់ចំណុច​អង់​តែ​ន​មានកម្ម​សិទ្ធិ​របស់គេ ហើយ​ដី​នៅ​ផ្លូវ​ចូល​ភូមិ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានដាក់​ពាក្យបណ្តឹង​ទៅ សាលាដំបូង​ចាត់ការ​មនុស្ស​៣​ទៅ​៤​នាក់​ហើយ​។​

​អភិបាលស្រុក​លោក ម៉ា វិចិត្រ និយាយ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៤​នេះដែរ​ថា លោក​មិន​បានដឹង​ទេ ចាំ​លោក​ចាត់​កម្លាំង​ទៅ​មើល​៕M23-03-15-i

M23-03-15-i1