តាមកាសែត Mirror ៖ប្រភពមួយឲ្យដឹងថា មានសិស្សមួយចំនួនបានត្រូវបង្ខំ ចិត្តចាកចេញពីព្រលានយន្តហោះ ហើយពុំបានរួមដំណើរនឹង ជើងហោះហើរ “ព្រហ្មលិខិត” 4U 9525 ដែលជួបគ្រោះថ្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍Germanwings ព្រោះពួកគេភ្លេចលិខិតឆ្លងដែននៅសណ្ខាគារ ។
អាណាព្យាបាលរបស់សិស្សទាំងអស់កំពុងតែភ័យបារម្ភ ដោយទន្ទឹងរង់ចាំព័ត៌មានរបស់កូនខ្លួន បន្ទាប់ពីសាលា Haltern am See នៅអាល្លឺម៉ង់ អះអាងថា មានសិស្សមួយចំនួនត្រូវបង្ខំឲ្យវិលត្រលប់មកសណ្ឋាគារ ដោយសារពួកគេភ្លេចលិខិតឆ្លងដែន ។
មុននេះ កាសែតទាំងឡាយបានចុះផ្សាយពីរឿងសិស្សមានអាយុពី ១៥ ទៅ ១៦ ឆ្នាំ ចំនួន ១៦ នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់នេះ កាលពីថ្ងៃទី ២៤ មីនា ម្សិលមិញ ។ គេពុំដឹងមានសិស្សណាខ្លះដែលសំណាងល្អ ព្រោះតែភ្លេចប៉ាស្ព័រនោះទេ ។
គេគ្រាន់តែដឹងថា សិស្សទាំងនេះទើបតែបញ្ចប់កម្មវិធីប្តូរបទពិសោធន៍នៅសាលារដ្ឋ១ នាប្រជុំជន Caltalan, Llinars del Valles ។
ប្អូនៗទាំងនេះ បានមកនៅ llinars del Valles ចំនួន ៩ ថ្ងៃ ដើម្បីធ្វើកម្មសិក្សានៅវិទ្យាស្ថាន Giola ។បច្ចុប្បន្ន គេកំពុងរង់ចាំព័ត៌មានផ្លូវការ ៕
ជើងហោះហើរ 4U 9525 ដែលជួបគ្រោះថ្នាក់ បន្ទាប់ពីហោះហើរពុំបាន១ម៉ោងផង