ព្រៃវែង ៖ ក្រុមបុរាណវិទូនៃនាយកដ្ធានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាបានធ្វើការស្រាវជ្រាវរកឃើញស្ថានីយ៍បុរេប្រវត្តសាស្ត្រមួយកន្លែងដែលមានឈ្មោះថា<ស្ថានីយ៍ទួលបន្ទាយដេកដែលចេញពីតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើតទៅតាមបណ្តោយផ្លូវជាតិលេខ១១ចម្ងាយប្រហែលជាង៣០គីឡូម៉ែត្រ!រួចហើយចុះពីថ្នល់ជាតិលេខ១១តាមផ្លូវលំរៀងលំបាកបន្តិចប្រហែល៥គីឡូម៉ែត្រទៀតទើបដល់ទីទួលបុរាណនោះដែលស្ថិតក្នុងភូមិពន្លៃ.ឃុំព្រៃកណ្តៀង.ស្រុកពាមរក៍.ខេត្តព្រៃវែង។ហើយបើតាមការស្រាវជ្រាវរបស់ក្រុមមន្ត្រីជំនាញបានធ្វើការសន្និដ្ធានគ្រាដំបូងឫបឋមថាស្ថានីយ៍នេះស្ថិតក្នុងអាយុកាលយុគដែកចន្លោះពីស.វទី.ស.វទី៣ឫទីស.វទី៥ក្នុងសម័យកាលហ្វូណាន។
បើតាមលោកយាយឈ្មោះពត.ឡុតអាយុ៧០ឆ្នាំបានរៀបរាប់ឲ្យដឹងថាគាត់បានមករស់នៅលើទីទួលនេះតាំងពីឆ្នាំ១៩៨៩មកម្លេះដោយកាលនោះគឺមានតែគ្រួសារគាត់ពីនាក់ប្តីប្រពន្ធទេមកស្នាក់នៅលើទីទួលនេប្រកបមុខរបរធ្វើស្រូវរីឯប្តីរបស់គាត់ធ្វើព្រែក(នេសាទត្រី)គ្រាន់ចិញ្ចឹមជីវិត!ប៉ុន្តែដល់ប្តីលោកស្លាប់ទៅលោកយាយបោះបង់មុខរបរធ្វើស្រូវចោលងាកមកចាប់យកមុខរបរធ្វើចំការមានចេក.ស្វាយ.ខ្នុរ.ក្រូចផ្លុង.កំពីងរៀច។ល។នៅលើផ្ទៃដីទីទួលគ្រាន់លក់បានលុយធ្វើបុណ្យទានទៅវត្តវ៉ា។លោកបន្តថាប្រវត្តិនៃទីទួលនេះលោកយាយក៍មិនដឹងច្បាស់ដែរ!តែតាំងពីលោកយាយមកស្នាក់នៅលើទួលនេះឮតែគេហៅថាទួលបន្ទាយដេកតៗគ្នា។ហើយទួលនេះទោះបីស្ថិតនៅចំកណ្តាលបឹងក៍ពិតមែនតែទឹកធំប៉ុណ្ណាក៍មិនដែលលិចដែរ។លោកបញ្ជាក់បន្ថែមថាបច្ចុប្បន្ននៅលើទួលនេះគឺមានតែកូនចៅលោកយាយ៥.៦គ្រួសារប៉ុណ្ណោះដែលរស់នៅពុំមានអ្នកដ៍ទៃទេ។ហើយចាប់តាំងពីលោកយាយមករស់នៅលើទួលនេះរហូតដល់ប្តីលោកយាយស្លាប់ទៀតគាត់ពុំដែលយល់សុបិន្តឃើញអ្វីប្លែកនោះទេ!លុះរដូវទឹកដំឡើងឆ្នាំទៅនេះមានខាងអាជ្ញាធរនិងមន្ត្រីជំនាញជាច្រើននាក់បានមកសូមគាត់ជីករកបេតិភ័ណចំនួន៣កន្លែង!ប៉ុន្តែដល់ពេលជីកពុំមានឃើញអ្វីទេ!ឃើញតែកំទេចបែកបាក់វត្ថុបុរាណគេកើប្រមូលដាក់ទៃយកទៅបាត់គាត់ក៍មិនហ៊ានមកមើលឫសួរនាំគេដែរ។
ចំណែកលោកមេភូមិពន្លៃបានឲ្យដឹងដែរថាពាក់ពន្ធ័ទៅនឹងប្រវត្តិទីទួលនេះខណៈដែលលោកទើបតែវ័យជាង៤០ឆ្នាំក៍មិនដឹងពិតប្រាកដដែរ!តែគ្រាន់តែឮចាស់ៗគាត់និយាយតៗគ្នាថាកាលពីដើមមានកងទ័ព និងអ្នកជំលាស់មកពីស្រុកឆ្ងាយដេកស្នាក់នៅលើទួលនេះតាំងពីជំនាន់បុល.ពតក៍ជាប់ឈ្មោះជាទួលបន្ទាយដេករហូតមកទៅ។ហើយក្រោយមកនេះពេលដែលចុះបញ្ជីដីធ្លីរួចទួលបន្ទាយដេកនេះគេបានចាត់ទុកជាទីគោរពបូជាសម្រាប់ប្រជាពលរដ្ធតែងតែនាំគ្នាទៅធ្វើបុណ្យឡើងអ្នកតា(ឫបុណ្យដាភូមិ)មួយឆ្នាំម្តងជារៀងរាល់ឆ្នាំ។លោកមេភូមិបន្តទៀតថាកន្លងមកទួលនេះខាងមន្ទីរពាក់ពន្ធ័ដោយក្រុមបុរាណវិទូគាត់បានចុះមកធ្វើការស្រាវជ្រាវរកបេតិភ័ណ!ហើយពេលដែលគេកំណាយរយៈពេលជាង១០ថ្ងៃក៍មិនមានហាមឃាត់ពលរដ្ធណាម្នាក់ដែរគឺបើកឲ្យចូលមើលដោយសេរី!តែពុំមានឃើញវត្ថុមានតម្លៃនោះទេគឺឃើញតែអំបែងវត្ថុបុរាណតូចៗតែប៉ុណ្ណោះហើយត្រូវខាងក្រសួងគាត់យកទៅ។
លោក អ៊ុន.ហៃ ប្រធានមន្ទីរវប្បធ៌មខេត្តព្រៃវែង បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ទំហំដីនៅលើទីទួលនោះគឺមានផ្ទៃក្រឡាប្រហែល៦ហិកតា!ហើយដីនេះជាដីសម្បត្តិជាតិទាំងអស់មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។ប៉ុន្តែខាងក្រសួងបានចាត់ឲ្យខាងសូរិយាដីសហការជាមួយអាជ្ញាធរស្រុក.ឃុំ.ភូមិចុះធ្វើការវាស់វែងចែកទៅឲ្យពលរដ្ធដែលគាត់បានមករស់ស្នាក់នៅលើទួលនេះរយៈពេលយូរហើយទៅតាមក្បាលដីរបស់គាត់ផងដែរ។ក្រៅពីនេះបើគាត់បង្កបង្កើនដាំផលដំណាំបាន!តែមិនអាចយកធ្វើជាកម្មសុទ្ធបានឡើយ។
លោកវឿន.វុទ្ធីប្រធាននាយកដ្ធានបុរាណវទ្យានិងបុរេប្រវត្តិវិទ្យានៃក្រសួងវប្បធ៌មបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថាខាងជំនាញបានអនុវត្តតាមគោលនយោបាយស្បែកខ្លារបស់រាជរដ្ធាភិបាលរួចរាល់អស់ហើយដោយបានឃ្វាលជាចំណែកទុកសម្រាប់ពលរដ្ធហើយដែរ!ប៉ុន្តែទីទួលនោះមិនមែនឈ្មោះបន្ទាយដេកទេ!គឺឈ្មោះបន្ទាយដែកព្រោះបើតាមការស្រាវជ្រាវកំណាយពិនិត្យមានបំណែកពុម្ភដែក!អញ្ចឹងយើងគិតថាពាក្យនឹងក្លាយមកជាពាក្យបន្ទាយដែក!គិតបញ្ជាក់សម័យហ្វូណនមនុស្សចេះស្លដែករួចហើយ។ចំពោះការចុះកំណាយលើកទី១កន្លងមកនេះគឺរកឃើញតែបំណែកតូចៗទេឥឡូវកំពុងរក្សាទុកនៅក្រសួងនៅឡើយទេ។លោកបន្តថាការស្រាវជ្រាវយើងមិនទាន់ធ្វើទ្រុងទ្រាយធំបានទេព្រោះមានប្រជាជនគាត់រស់នៅកាលណាបើកធ្វើការស្រាវជ្រាវធំវានាំឲ្យផ្អើល!អញ្ចឹងយើងប៉ុណ្ណឹងសិនហើយនឹងអាចធ្វើការស្រាវជ្រាវចំណុចនោះបន្តទៀត៕