ដំណឹងបញ្ឈប់ការងារ
ការិយាល័យនិពន្ធសារព័ត៌មាន និងគេហទំព័រ«មេគង្គប៉ុស្តិ៍» សូមជម្រាបជូនគ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ឲ្យបានជ្រាបថា ឈ្មោះ ហេង សំណាង ភេទប្រុស ឆ្នាំកំណើត ១៩៧៥ កាន់បណ្ណព័ត៌មាន (STAFF ID CARD ) ID 026 MKP ត្រូវបានបញ្ឈប់ពីការងារជាភ្នាក់ងារព័ត៌មាន«មេគង្គប៉ុស្តិ៍» ប្រចាំារនៅខេត្តក្រចេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់សម្មភាពពាក់ព័ន្ធនឹងវិស័យព័ត៌មានរបស់ឈ្មោះ ហេង សំណាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់«មេគង្គប៉ុស្តិ៍»ទៀតឡើយ។
ជាមួយគ្នានេះ សាមីជន ហេង សំណាង ត្រូវប្រគល់បណ្ណសម្គាល់ខ្លួន (STAFF ID CARD) មកការិយាល័យនិពន្ធជាកំហិត និងមិនត្រូវប្រើប្រាស់ឈ្មោះស្ថាប័ន«មេគង្គប៉ុស្តិ៍»ដើម្បីបុព្វហេតុណាមួយឡើយ។ការិយាល័យនិពន្ធ ប្រកាសមិនទទួលខុសត្រូវលើសកម្មភាពរបស់ឈ្មោះ ហេង សំណាង ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមគ្រប់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ មេត្តាជ្រាបជាព័ត៌មាន៕
ភ្នំពេញ , ធ្វើនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៨
ហត្ថលខា និងត្រា
ចាងហ្វាងការផ្សាយ លោក អ៊ុក សំអាង