វិញ្ញាសារ​១៤​ប្រភេទ​នឹងដាក់​ប្រកួត​មុនគេ​ពេល​បើកឆាក​កីឡា​ជាតិ​លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

​កីឡា ៖ មហា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ នឹង​រៀបចំ​ពិធី​បើក​ជា​ផ្លូវការ​នៅវេលា​ម៉ោង ៥ ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ដោយឡែក​នៅ​ថ្ងៃ​បើកឆាក​នេះ​ដែល​ក៏មាន​ប្រភេទ​កីឡា​ចំនួន ១៤ នឹងធ្វើ​ការប្រកួតប្រជែង​។​

​ប្រភេទ​កីឡា​ដែល​ត្រូវ​ប្រកួត​ថ្ងៃនេះ​រួមមាន អត្តពលកម្ម​, ហែល​ទឹក​, វាយ​សី​, បាល់បោះ​បុរស​,​បាល់ទាត់​បុរស​, ចំបាប់​, តេ​ក្វាន់​ដូ ITF, វាយ​កូន​បាល់​, បាល់ទះ​ក្នុង​សាល​បុរស​, បាល់ទះ​ក្នុង​សាល​នារី​, ប៉េតង់​, វូ​វី​ណា​ម​, យូ​ដូ​, និង សីដក់ ផងដែរ​៕​