ខេត្តក្រចេះ ៖ ផ្ទះឈើ១ខ្នង រួមនិងរថយន្តបែនដឹកដី២គ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះ ខូចខាតស្ទើរទាំងស្រុង បន្ទាប់ពីមានគ្រោះអគ្គីភ័យមួយ បានកើតឡើង កាលពីយប់ថ្ងៃទី២៨ឧសភា ក្នុងភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ជាមួយនិងគ្រោះអគ្គីភ័យ ដែលនគរបាលស្រុកព្រែកប្រសព្វអះអាងថា បង្កឡើងពីភ្លើងចង្ក្រាន គឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ក្នុងនោះផ្ទះឈើប្រក់សង្ក័សី ទំហំ ៤x៦ ម៉ែត្រ រួមនិងរថយន្តបែនដឹកដី២គ្រឿង ត្រូវខូចខាត។
លោកវរៈសេនីយ៌ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឱ្យថា ករណីគ្រោះអគ្គីភយ័នេះ គឺបណ្តាលមកពីភ្លើងចង្ក្រានដាំបាយ ខណៈដែលម្ចាស់ឈ្មោះ ទៀង ហ៊ង អាយុ ៦២ឆ្នាំ ជាប្តី និងប្រពន្ធ័ឈ្មោះ អ៊ិន ចាន់រី អាយុ ៦០ឆ្នាំ បានដាំស្លរ និងមិនបានពន្លត់ភ្លើងចង្ក្រាន ហើយក៏បង្កជាអគ្គីភ័យតែម្តង។ លោកថា ប្តីប្រពន្ឋម្ចាស់ផ្ទះរងគ្រោះខាងលើ មានទីលំនៅ ឃុំហាន់ជ័យ ស្រុកឆ្លូង ដែលបចុប្បន្នបានមកស្នាក់នៅធ្វើចំការនៅភូមិកើតហេតុខាងលើ។
លោកអធិការបញ្ជាក់ថា គ្រោះអគ្គីភ័យនេះ បានធ្វើឱ្យផ្ទះឈើប្រក់សង្ក័សី ១ខ្នង ត្រូវឆាបឆេះទាំងស្រុង ចំណែករថយន្តបែនដឹកដីចំនួន២គ្រឿង មួយគ្រឿងឆេះមួយកំណាត់មុខ និង មួយគ្រឿងទៀតក្នុងកាប៊ីន តិចតួច សរុបទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លា ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះ៕