ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញនូវសេចក្ដីប្រកាសព័ត៌មានឆ្លើយតបទៅនឹងក្រសួងរតនាគារមួយរបស់សហរដ្ឋអាមេរិក និងបានសម្ដែងការសោកស្ដាយ ដោយច្រានចោល ចំពោះការប្រកាសបង្កកទ្រព្យសម្បត្តិ និងការចាត់ឈ្មោះលោក ហ៊ីង ប៊ុនហៀង ក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅក្រោមច្បាប់ GLOBAL MAGNITSKY។
សូមជម្រាបថា ការឆ្លើយតបរបស់ក្រសួងការពារជាតិកម្ពុជានេះ បានធ្វើឡើងនៅក្រោយពេលដែលក្រសួងរតនាគារមួយរបស់អាមេរិកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែមិថុនា នេះ សម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រោមការចោទប្រកាន់លោក ហ៊ីង ប៊ុនហៀង បានរំលោភបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ។
ជាមួយគ្នានេះ អតីតមន្ត្រីដែលនៅស្មោះស្ម័គ្រជាមួយអតីតគណបក្សសង្គ្រោះជាតិ ក៏បានឆ្លៀតចេញនូវសេចក្ដីថ្លែងការណ៍ដោយប្រើប្រាស់ស្លាកសញ្ញាគណបក្ស CNRP ដែលត្រូវបានរំលាយច្បាប់ទៅហើយនោះ ដើម្បីគាំទ្រចំណាត់របស់អាមេរិកផងដែរ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៣ ខែមិថុនា នេះ ក្រសួងការពារជាតិkmjBuCa បានចេញនូវសេចក្ដីប្រកាសព័ត៌មានឆ្លើយតបទៅនឹងក្រសួងរតនាគារមួយរបស់សហរដ្ឋអាមេរិក និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទង្វើដ៏គគ្លើនរបស់ស្ថាប័នមួយនេះ ដែលបានសម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕