ខេត្តក្រចេះ ៖ នៅក្នុងចំណុចមួយនៃភូមិសាស្ត្រឧប្បសម្ព័ន្ធភូមិត្រូន ដែលជាកន្លែងធ្លាប់ឆក់យកជីវិតកម្មករីករ៉ែ ៣នាក់យ៉ាងអាណោចអធម្មនាកន្លងមកនោះ បច្ចុប្បន្នទីតាំងភូមិដដែលនេះ បាន និងកំពុងដំណើរការឡើរវិញហើយ ដោយមានក្រុមឈ្មួញឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ មួយចំនួន ធ្វើសកម្មភាពជីករណ្តៅរុករករ៉ែយ៉ាងអនាធិបតេយ្យ ដែលតាមសេចក្តីរាយការណ៦មានជាង១០កន្លែង ទាំងតូចទាំងធំ។
ប្រភពដដែលបានរាយការណ៍ថា ក្នុងនោះ មានម្ចាស់អាជីវកម្មធំជាងគេដែលមានកម្មករស៊ីឈ្នួលរាប់សិបនាក់ គឺឈ្មោះ តេង។ កម្មករភាគច្រើន ជាចំណាកស្រុកមកពីខេត្តកំពង់ធំ និងក៏មានជនអន្តោប្រវេសន៍វៀតណាមផងដែរ។ ប្រភពនេះបន្តថា ក្នុងពេលថ្មីៗនេះដែរ ក្រុមទាំងោះកំពុងសំរុកជីករុករកយ៉ងអនាធិបតេយ្យ ដោយមានប្រើថ្នាំគីមីកិនវាយបំបែកបង្ហូរតាមទឹក ដើម្បីធ្វើការវិភាគ(ដេញ) រកសារធាតុរ៉ែមានតម្លៃផងដែរ។
មេគង្គប៉ុស្តិ៍ បានព្យាយាមទាក់ទងតាមទូរស័ព្ទ័ទៅលោក សុខ គីរីរ័ត្ន ប្រធានមន្ទីររ៉ែថាមពល ខេត្តក្រចេះ ដែរ តែទូរស័ព្ទរបស់លោក ចេះតែជាប់រវល់ជាញឹកញាប់មិនអាចភ្ជាប់ប្រព័ន្ធបាន៕