សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ទៅគោរពវិញ្ញាណក្ខន្ធសពអតីត ប្រធានាធិបតីវៀតណាម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបាន ទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងវ័យ៦១ឆ្នាំ។
អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាឱកាសនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត ៕