រុស្ស៊ី៖យោងតាមសារព័ត៌មានរបស់ AFP បានចេញផ្សាយ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះបានឲ្យដឹងថា មហាសេដ្ឋីរុស្ស៊ី Sergey Polonskiy ត្រូវបានប៉ូលិសរបស់រុស្ស៊ី ចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋាន Domodedovo ទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី និងបញ្ជូនទៅឃុំខ្លួន បន្ទាប់ពីអាជ្ញាធរកម្ពុជាបញ្ជូនចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីម្សិលមិញ។
មន្ត្រីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់សារព័ត៏មានសរី កាលពីម្សិលមិញថា មហាសេដ្ឋីរុស្ស៊ី Polonskiy ត្រូវបានបណ្តេញចេញពីទឹកដីកម្ពុជាហើយ នៅម៉ោង ៧៖២០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ តាមយន្តហោះ ក្រុមហុនអាកាសចរណ៍ Angkor Air ជើងហោះហើរលេខ k6812 ទៅកាន់ប្រទេសវៀតណាម និងបន្តបញ្ជូនទៅកាន់ប្រទសរុស្ស៊ី។
សូមជំរាបថា មហាសេដ្ឋីលំដាប់ទី៤០ របស់ប្រទេសរុស្ស៊ី ដែលមានវ័យ៤០ឆ្នាំ ខាងលើនេះ ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី១៥ ខែឧសភានេះនៅកោះដំឡូងក្នុងទឹកដីខេត្តព្រះសីហនុ៕