នៅមាន​អត្ត​សណ្ណាណ​ប័ណ្ណ​គំរូ​ចាស់​ជាង​២០​ម៉ឺន​សន្លឹក​ទៀត មិនទាន់​ប្តូរ​យក​គំរូ​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2018 ក+ ក-

​»
​ភ្នំពេញ ៖ លោក កង សុខន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បញ្ជាក់ថា គិត​មកដល់​ថ្ងៃ នេះ នៅមាន​អត្តសញ្ញាណប័ណ្ណ​ដែល​ផុត​សុពលភាព​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨ ជាង​២០​ម៉ឺន​សន្លឹក ទៀត ដែល​ត្រូវ​មក​បំពេញបែបបទ​ស្នើសុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​។

អត្តសញ្ញាណ ប័ណ្ណ​ដែល​ផុត​សុពលភាព​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨ ជាង​២០​ម៉ឺន​សន្លឹក​នោះ រាប់ទាំង​អ្នកប្រើប្រាស់​ដែល​បាន​ស្លាប់ ចាស់ជរា និង​អ្នកធ្វើការ​ចំណាក់ស្រុក​ជាដើម​។​

​គួរ​ជម្រាប​ថា អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់ នឹង​ត្រូវអស់​សុពលភាព​ប្រើប្រាស់​ត្រឹម​ចុងឆ្នាំ​២០១៨ នេះ ហើយ មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ​ឡើង ដែល​មិនទាន់មាន អត្ត សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ត្រូវ​រួសរាន់​ធ្វើ​នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​រស់នៅ៕