ភ្នំពេញ៖ ប្រមុខដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិ Wuxu នៃទីក្រុងណាននីងសាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាពកាលពីវេលាម៉ោង១០ម៉ោងនៅកម្ពុជា។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននាឱកាសនេះគឺដើម្បីចូលរួមការបើកពិព័រណ៍ចិន-អាស៊ានលើកទី១១ដែលនឹងប្រារព្ធ ពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៤។នេះបើ តាមសេចក្តីរាយការណ៏ ពីសំណាក់បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាននាថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់ពីលោកChen Wu អភិបាលតំបន់ស្វយ័តក្វាងស៊ី លោកស្រី ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិនលោក អ៊ឹម សុភី អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីង និងលោកស្រី ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃតំបន់ស្វយ័តក្វាងស៊ី និង ឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត៕
លោកនាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូត្រូវបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់