ចិនបញ្ចេញសៀវភៅ ស បង្ហាញពីយុទ្ធសាស្ត្រយោធា
ចិន៖ ទីក្រុង ប៉េកាំង នៅថ្ងៃអង្គារនេះបានបញ្ចេញឲ្យឃើញ ជាលើកទីមួយ សៀវភៅ ស ដែលនិយាយពីយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។
សៀវភៅសរបស់ចិននេះ ត្រូវបានការិយាល័យ ព័ត៌មាននៃក្រុមប្រឹក្សា កិច្ចការរដ្ឋ បោះពុម្ព ចេញផ្សាយ នៅមួយថ្ងៃក្រោយដែលទីក្រុងប៉េកាំងគ្រោងនឹងប្តឹងតវ៉ាទៅ ទីក្រុងវ៉ាស៊ីនតោន ពីរឿងដែលយន្តហោះយកការណ៍របស់អាមេរិកបានហោះឆ្វែលពីលើប្រជុំកោះ Spratleys ជាទីដែលទីក្រុងប៉េកាំងកំពុងសាងសង់ ដីកោះ សិប្បនិម្មិត៕