ភ្នំពេញ ៖ ក្នុងអំឡុងដើមខែ និងចុងខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាមានការប្រារព្ធនូវព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រ សំខាន់ៗចំនួន២ គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ជាការប្រារព្ធខួបលើកទី៤០ នៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅលើទឹកដីនៃ ស្រុកស្នួល ខេត្តក្រចេះ និងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ គឺពិធីបើកសម្ពោធជាផ្លូវការនូវវិមាន និម្មិតរូប នៃសុខសន្តិភាពរបស់ប្រទេស កម្ពុជាឈ្មោះថា «វិមានឈ្នះ-ឈ្នះ»ក្នុងឱកាសខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ ថា៖ ទាំងនេះគឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា មិនមែន ជាការនិពន្ធ ប៉ុន្តែជាការពិត និងមិន អាចប្រកែកបានឡើយ ព្រោះយើងបានធ្វើឲ្យកម្ពុជាដែលបាន ធ្លាក់ដល់ចំណុចសូន្យកាលពី ជាង៤០ឆ្នាំមុន ឲ្យមានអ្វីៗសព្វបែបយ៉ាងនាពេលនេះ៕