ព្រះវិហារ៖ បុរសចិត្តតិរច្ឆានម្នាក់បានយកពូថៅកាប់ ក្រុមគ្រួសារតាយាយ និងឪពុកមាយ៉ាងឃោឃៅបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមទាំង៣នាក់នៅលើកូនខ្ទមដោយសារតែខឹងរឿងសុំលុយទិញស្រាផឹកមិនបាន។
មន្ត្រីនគរបាល ស្រុកជ័យសែន បាន៝ឱ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជនរងគ្រោះទាំង៣ខាងលើ ១-ឈ្មោះចិន លឿង អាយុ៦៦ឆ្នាំ (តា) ២-ឈ្មោះខឹង អឹម ភេទស្រី អាយុ៧៣ឆ្នាំ (យាយ) និង៣-ឈ្មោះចិន តេម អាយុ៣៧ឆ្នាំ (ឪពុក) ។ ទាំង៣នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។រីឯជណដៃដល់ឈ្មោះវុធ ធឿន អាយុ២៤ឆ្នាំ មានទីលំនៅក្បែរផ្ទះកើតហេតុ ត្រូវជាក្មួយរបស់ជនរងគ្រោះ។
ប្រភពដដែលបន្តថា ជនដៃដល់ឈ្មោះវុធ ធឿន ត្រូវប្រជាពលរដ្ឋលើកគ្នាមួយភូមិប្រដាប់ដោយកាំបិត ចំពាមកៅស៊ូ និងដំបងព័ទ្ធចាប់ជនសង្ស័យដើម្បីកាត់ទោសប្រហារជីវិត ព្រោះពួកគេមានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើយ៉ាងសាហាវឃោរឃៅប៉ុន្តែត្រូវកម្លាំងកងរាជអាវុធហត្ថចុះទៅដល់ទាន់ ហើយចាប់ជនដៃដល់បញ្ជូនទៅបាត់កុំអីមិនដឹងជាយ៉ាងណានោះទេ៕
សុំលុយទិញស្រាផឹកមិនបានទាញកាំបិតកាប់តាយាយ និងឪពុកមាស្លាប់