រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំឲ្យបញ្ចប់ការរៀបចំបុណ្យសមុទ្រត្រឹមថ្ងៃទី១២ ធ្នូ
កោះកុង ៖ ដើម្បីបង្កើនសោភ័ណ្ឌភាពពិធីបុណ្យសមុទ្រឲ្យកាន់តែទាក់ទាញបន្ថែមទៀតដល់ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំ ដល់អនុគណៈកម្មការពន្លឿនការងារមួយ ចំនួនដែលសេសសល់ ដើម្បីបង្កើនភាពទាក់ទាញ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួត ពិនិត្យ រៀបចំពិធីបុណ្យសមុទ្រជុំទី២ លើកទី៧ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ឆ្នាំ២០១៨ នៅខេត្ត កោះកុង ត្រូវបានប្រមុខក្រសួង ទេសចរណ៍ព្យាករណ៍ថា ភ្ញៀវចូលរួមប្រមាណជា៩ម៉ឺនាក់ មានកំណើនកើនឡើង៣០% បើធៀប និងបុទ្រនៅ ខេត្តកោះកុង ឆ្នាំ២០១៤កន្លងទៅដែលមានអ្នករួមជាង៦ម៉ឺននាក់៕ ( រូបតំណាងពីបុណ្យសមុទ្រ )