នាយករដ្ឋមន្ត្រីកម្ពុជា ចេញសារលិខិតអបអរពិធីបុណ្យសមុទ្រឆ្នាំ២០១៨(Video)
ភ្នំពេញ ៖ ពិធីបុណ្យសមុទ្រឆ្នាំ២០១៨ នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដោយអមពាក្យស្លោកថា «អេកូទេសចរណ៍សម្រាប់កំណើតបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។
បើតាមសារលិខិតរបស់សម្ដេចតេជោ បានរំលឹកផងដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមប្រឹក្សាពាណិជ្ជកម្ម និងទេសចរណ៍អ៊ឺរ៉ុប បានបោះឆ្នោតជ្រើសរើស រាជធានីភ្នំពេញ ជារាជធានីវប្បធម៌ និងទេសចរណ៍ពិភពលោក ហើយបន្ទាប់មកទៀតប្រាសាទអង្គរវត្តរបស់កម្ពុជាបន្តជាប់ ចំណាត់ថ្នាក់លេខ១ ដែលជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតលើពិភពលោក ឆ្នាំ២០១៨ ពីទីភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរពិភពលោក (Trip Advisor)៕