ភ្នំពេញ ៖ នៅរសៀលទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនៃសាធារណររដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំគណ:ប្រតិភូយោធាជាន់ខ្ពស់ មកដល់រាជធានីភ្នំពេញហើយ ដោយមានការទទួលស្វាគមន៍ពីនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋ លេខាធិការក្រសួងការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត។
គណ:ប្រតិភូយោធាជាន់ខ្ពស់នៃសាធារណររដ្ឋសង្គមនិយមវៀតណាមនិងអញ្ជើញ ចូលរួមជាកិតិ្ត យស ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមរំលឹកថា តបតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ មេបញ្ជាការកងទ័ពកំពូលៗចំនួន ៤ប្រទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា និងចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ នាចុងខែធ្នូ ឆ្នាំ២០១៨ នេះ៕