ថៃ៖ព្រះចៅ Bhumibol Adulyadej របស់ប្រទេសថៃ កាលពីម្សិលមិញបានវិលត្រឡប់មកកាន់មន្ទីរពេទ្យនៅទីក្រុងបាងកកជាថ្មី ជាមួយនឹងព្រះអគ្គមហេសី របស់ព្រះអង្គ ដើម្បីពិនិត្យព្រះរាជសុខភាព។
AFP បានផ្សាយនៅថ្ងៃទី ១ មិថុនា នេះថា រហូតមកដល់ពេលនេះ គេនៅពុំទាន់បានទទួលព័ត៌មានណាមួយ ពីអការៈរោគរបស់ព្រះអង្គនៅឡើយទេ។ ប៉ុន្តែព្រះចៅ Bhumibol ដែលសោយរាជ្យបានយូរជាងគេលើសកលលោកនេះ បានរងនូវអាការៈឈឺសុខភាពទ្រុឌទ្រោមខ្លាំង នៅរយៈពេលពេលពីរបីឆ្នាំចុងក្រោយនេះ។
ព្រះចៅBhumibolរូបនេះ ព្រះអង្គជាព្រះមហាក្សត្រដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាពលរដ្ឋថៃគ្រប់ៗរូប។ចាប់តាំងពីឆ្នាំ២០០៩មក គេបានសង្កេតឃើញ ព្រះអង្គយាងចេញ និងចូលមន្ទីរពេទ្យជារឿយៗ។ ក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ព្រះអង្គ បានសម្រេចព្រះទ័យ សម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុងហួហ៊ីន ដែលជាព្រះរាជតំណាក់ សម្រាប់ស្រូបយកខ្យល់អាកាសបរិសុទ្ធ។
Bhumibol បានចំណាយពេលប្រាំពីរខែនៅមន្ទីរពេទ្យ Siriraj convalescing ទីក្រុងបាងកក បន្ទាប់ពីវះកាត់ដើម្បីយកចេញក្រពះនោមរបស់ទ្រង់នៅក្នុងខែតុលាឆ្នាំ២០១៤។
Bhumibol មានព្រះជន្មាយុ ៨៧ព្រះវស្សាទៅហើយ ដោយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាការៈរោគរបស់ព្រះអង្គហាក់ដុនដាបខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋថៃ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់ទ្រង់។
យ៉ាងណាក៏ដោយ ព្រះអង្គត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសថៃ គោរពស្រឡាញ់ និងចាត់ទុកជាវីរៈបុរសជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលបានដឹកនាំប្រទេសជាតិ ទៅរកការអភិវឌ្ឍ៕