ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជម្រុះ​បុគ្គលិក​ប្រមាណ​៦​ពាន់​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2015 ក+ ក-

ម៉ា​ឡេ​ស៊ី៖​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា ឡេស៊ី​បាន​បញ្ជាក់​ពីផែនការ​មួយចំនួន​សម្រាប់​ការធ្វើកំណែទម្រង់​ក្រុមហ៊ុន​ដើម្បី​រក្សា​ស្ថិរភាព​។​
​មាន​របាយការណ៍​មក​ថា ក្រុមហ៊ុន​ដែលមាន​រដ្ឋាភិបាល​ជា​ម្ចាស់​នឹង​ជម្រុះ​បុគ្គលិក​ប្រមាណ​៦​ពាន់ នាក់ ខណៈពេលដែល​ក្រុមហ៊ុន​នេះ​កំពុង​តែមាន​បញ្ហា​ខាតបង់​ប្រាក់​យ៉ាងច្រើន​។​

​ក្រុមហ៊ុន បាន​បញ្ចេញ​ឲ្យ​ដឹង​ផែនការ​នេះ​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​នឹង​ចាប់ធ្វើ​ប្រតិ​ប​ត្ដិ​ការ​ក្រោម​ឈ្មោះ​ផ្លាក​យីហោ​ថ្មី​។​

មាន ការ​រំពឹងថា បុគ្គលិក​ប្រហែល​១​ម៉ឺន​៤​ពាន់​នាក់​ក្នុងចំណោម​បុគ្គលិក​សរុប​ប្រមាណ​២​ម៉ឺន នាក់​នឹង​ទទួលបាន​លិខិត​ផ្ដល់​ការងារ​ឲ្យ​ធ្វើ​ការបន្ដ​នៅក្នុង ក្រុមហ៊ុន​ថ្មី​ដែល​បានការ​ធ្វើកំណែទម្រង់​។​

​ក្រៅពីនេះ​ក្រុមហ៊ុន ក៏​នឹង​កាត់បន្ថយ​យ៉ាងច្រើន​ផងដែរ​នូវ​ការផ្ដល់​សេវាកម្ម​ជើងហោះហើរ ផ្លូវ​ឆ្ងាយ​ដែល​មិន​ចំណេញ​ដូចជា​ទៅ​អឺរ៉ុប ប៉ុន្ដែ​នឹង​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​វិញ​លើ​សេវាកម្ម​ហោះហើរ​ក្នុង តំបន់ ខណៈពេលដែល​ក្រុមហ៊ុន​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ​។​

​កាលពី ខែមីនា ឆ្នាំ​២០១៤ យន្ដហោះ​ជើង MH370 ដឹក​អ្នកដំណើរ និង​បុគ្គលិក​សរុប​២៣៩​នាក់​បាន​បាត់​ខ្លួន ហើយ​គេ​មិនទាន់បាន​រកឃើញ​ដានជើង​យន្ដហោះ​នោះ​នៅឡើយ​ទេ​។ ៤​ខែ​ក្រោយមក​គ្រោះថ្នាក់​អកុសល​មួយទៀត​បានកើត​ឡើងលើ​ជើងហោះហើរ MH17 ដែល​គេ​សង្ស័យថា ត្រូវ​គ្រាប់​មី​ស្ស៊ី​ល ហើយ​បាន​ធ្លាក់​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន ក្នុងនោះ​អ្នកដំណើរ និង​បុគ្គលិក​២៩៨​នាក់​បាត់​បង់ជីវិត​។​

​បណ្ដា​អ្នកវិភាគ​បាន​លើក ឡើង​ថា បរាជ័យ​របស់​ក្រុមហ៊ុន​នេះ​ក្នុងការ​ប្រកួតប្រជែង គឺ​ដោយសារ​មានការ​ដឹកនាំ​អន់​, ការសម្រេច​ចិ​ត្ដ​ពាណិជ្ជកម្ម​មិនល្អ​, ការ​លូកលាន់​ពី​រដ្ឋាភិបាល និង​បញ្ហា​ជាច្រើន​ទៀត​៕xdeswc

​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជម្រុះ​បុគ្គលិក​ប្រមាណ​៦​ពាន់​នាក់ (Credit: AFP)