ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលកាន់តែច្រើនឡើងៗ ដោយសារមានសុភាពនារីមួយចំនួនដែលនិយមភាពស៊ីវិល័យ បានរងផលប៉ះពាល់ដោយកាសាររពាក់កញ្ចក់ contact lens ក្នុងភ្នែក ដើម្បីបង្កើនភាពទាន់សម័យ រហូតធ្វើឲ្យកែវភ្នែកមានអាការៈឈឺចាប់ ក្រោយពេលដោះវាចេញ និងមិនអាចមើលអ្វីឃើញឡើយ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ទាំងអារម្មណ៍មិនប្រាកដប្រជាថា អាចជាសះស្បើយវិញនោះឡើយ។
គួររំលឹកថា ថ្មីនេះ មានករណីប្អូនស្រីម្នាក់លេង PUBG បណ្តាលអោយមានផលបញ្ហាប៉ះពាល់ភ្នែក បង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារតែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cino Kimchi បានបង្ហោះសារបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយដែលចង់ស្អាតឆើតឆាយ ដោយ មិនបានគិតពីលទ្ធផលសម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។
កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដី ក៏មិនអាចទិញគ្រប់ យ៉ាង អោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែល យើងស្រលាញ់ បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្តmake up តែងពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុ អីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមក វិញ គឺភាព ពិការមើលអ្វីលែងឃើញដូនគ្នា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?
ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេល make up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h បន្ទាប់ពីគាត់បានដោះចេញ ពេលមកកម្មវិធីវិញពេលយប់ លុះព្រឹកចាប់ផ្ដើម ធ្វើទុក្ខ ខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ ។ មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ៕