ការប្រកួតបវកញ្ញាទេសចរណ៍អន្តរ ជាតិឆ្នាំ២០១៥ ធ្វើនៅវៀតណាម
វៀតណាម៖កាសែត យុវជន វៀតណាម បានអះអាងថា នៅចុងឆ្នាំនេះ ការប្រកួតបវកញ្ញាទេសចរណ៍អន្តរជាតិ នាឆ្នាំ២០១៥នឹងដំណើរការនៅក្នុងប្រទេសរបស់ខ្លួន។
ប្រភព ដដែលបានរាយការណ៍ថា ឆ្នេរហាឡុង ត្រូវបានគេដឹងថា គឺជាកន្លែងសំរាប់រៀបចំការប្រកួត បវកញ្ញាទេសចរណ៍អន្តរជាតិ នាឆ្នាំ២០១៥ ដែលគេគ្រោងនឹងធ្វើ នៅចុងឆ្នាំនេះ។
ប្រសិនបើ អាជ្ញាធរវៀតណាមអាចមានលទ្ធភាពរៀបចំការប្រកួតបវកញ្ញាទេសចរណ៍ អន្តរជាតិ នាឆ្នាំ២០១៥នេះបានជោគជ័យនោះ វៀតណាមនឹងក្លាយជាប្រទេសទីបី ដែល រៀបចំការប្រកួតបែបនោះ ខណៈដែល ភាគច្រើននៃការប្រកួត គឺនៅក្នុងប្រទេស ម៉ាឡេស៊ី ក្រោយមក គឺកាលពីឆ្នាំ២០០៦ គឺចិនបានម្តង ៕