លោក ដូមីនីក ស្ត្រោសខាន់ (Domi nique Strauss-Kahn) អតីតនាយកអង្គការមូលនិធិអន្តរជាតិ (IMF) និងជាអ្នកនយោបាយ ដែលគេរំពឹងថានឹងក្លាយជាប្រធានាធិបតីបារាំងផងនោះ បានរួចផុតពីការចោទប្រកាន់ពីរឿងអាស្រូវផ្លូវភេទហើយ ។
លោក ស្ត្រោសខាន់ បានរងនូវការចោទប្រកាន់ និងការតស៊ូក្តីពីការសប្បាយផ្លូវភេទជាក្រុម ជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៨ និង២០១១ និងបានប្រឈមជាមួយនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ។
ទោះជាយ៉ាងណាក៏ដោយ លោកបានសារភាពថា រឿងដែលគេចោទប្រកាន់គឺជារឿងពិត ប៉ុន្តែលោកបានបដិសេធរឿងបង់ប្រាក់ឲ្យពួកគេព្រោះជាការស្ម័គ្រចិត្តរបស់ស្ត្រីទាំងនោះ។
ដោយសារតែរឿងក្តីនេះ វាបានបញ្ចប់អាជីពនយោបាយរបស់លោក និងបានបំផ្លាញចំណងអាពាហ៍ពិពាហ៍២០ឆ្នាំរបស់លោកថែមទៀតផង ។
នៅមុនពេលមានករណីចោទប្រកាន់នេះ លោក ស្ត្រោសខាន់ ធ្លាប់មានរឿងអាស្រូវផ្លូវភេទជាច្រើនរហូតរបូតបាត់ដំណែង ខណៈអាជ្ញាធរអាមេរិកចាប់ខ្លួននៅញូវយ៉ក ពេលដែលលោកនៅជានាយកអង្គការ IMF ពីបទប្រព្រឹត្តផ្លូវភេទខុសច្បាប់ផងដែរ ៕
លោក ដូមីនីក ស្ត្រោសខាន់ (Dominique Strauss-Kahn) អតីតនាយកអង្គការមូលនិធិអន្តរជាតិ (IMF)