ម៉ាឡេស៊ី៖នាវាដឹកប្រេងមួយគ្រឿងចុះឈ្មោះនៅប្រទេសម៉ាឡេស៊ីដែលបានបាត់ខ្លួនកាលពីមួយអាទិត្យមុនត្រូវគេរកឃើញនៅក្នុងដែនទឹកកម្ពុជាដោយមានឈ្មោះថ្មី និងត្រូវគេលាបថ្នាំថ្មី។
តាមព័ត៌មានរបស់ ABC ផ្សាយកាលពីថ្ងៃទី១៩ មិថុនា ថា នៅក្នុងអ្វីដែលគេសង្ស័យថាជាករណីប្លន់នោះនាវាម៉ាឡេស៊ីឈ្មោះ MT Orkim Harmony នេះបានបាត់ស្រមោលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនរួមទាំងនាវឹកចំនួន ២២នាក់នៅលើនាវានោះផង។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋម៉ាឡេស៊ី បានស្រង់សម្ដីលោក Abdul Aziz អគ្គមេបញ្ជាការទ័ពជើងទឹកម៉ាឡេស៊ីថា គេបានរកឃើញនាវានោះហើយ ហើយឥឡូវយន្ដហោះអូស្ដ្រាលី និងម៉ាឡេស៊ីក៏កំពុងតាមដាននាវានោះដែរ។នាវានេះបានដឹកប្រេង៦ពាន់តោនដែលមានតម្លៃទឹកប្រាក់ជាង៥លានដុល្លារ។
ABC បានបញ្ជាក់ថា នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងចន្លោះខែមករា និងមីនាដើមឆ្នាំ នេះមានការវាយប្រហារពីពួកចោរសមុទ្ទ៣៨លើក ហើយការិយាល័យដែនទឹកអន្ដរជាតិនិយាយថា នេះជាបញ្ហាកាន់តែធ្ងន់ដែលនាំឲ្យគេព្រួយបារម្ភ៕
នាវា ដឹកប្រេងម៉ាឡេស៊ី MT Orkim Harmony ដែលបាត់ខ្លួនត្រូវគេរកឃើញថាស្ថិតនៅក្នុងដែនទឹកកម្ពុជា (Credit: ABC licensed)