បាក់ទំនប់ទឹកប្រទាក់ក្រឡា-អាជ្ញាធរប្រកាសអោយពលរដ្ឋប្រុងប្រយ័ត្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2019 ក+ ក-

ខេត្តកំពត : ទំនប់អាងទឹកប្រឡាក់ក្រឡាដ៏ធំមួយដែលជាកន្លែងរមណីយដ្ឋានទេសចរណ៍ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបាក់កាលពីវេលាម៉ោង8ព្រឹកថ្ងៃទី11ខសីហា2019។បន្ទាប់ពីមានការបាក់ទំនប់ទឹកនេះភ្លាមទឹកបានហូរបាចសាចធ្វើអោយលំនៅដ្ឋានប្រជាពលរដ្ឋនិងផ្លូវលំមួយចំនួនត្រូវបានលិចលង់ ហើយអាជ្ញាធរខេត្តកំពត និងស្រុកទឹកឈូូបានចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុនិងចាត់ចែងកម្លាំងដើម្បីជួយអន្តរាគមន៍ ។

លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបាននិយាយប្រប់អោយដឹងកាលពីថ្ងៃអាទិត្យនេះថាបន្ទាប់ពីមានទំនប់នេះបាក់លោកបានប្រកាសប្រាប់ដល់ពលរដ្ឋដែលមានលំនៅកៀកកឹតនិងទំនប់អោយមានការប្រុងប្រយ័ត្នបង្កាគ្រែងមានគ្រោះថ្នាក់។ លោក នាក់ សុវណ្ណារី បានប្រាប់អោយដឹងថាទំនប់ដែលចាក់បេតុងទំទប់ទកនោះប្រវែងជាប់100ម៉ែត្រតែបាក់ដីត្រឹមតែ7/ទៅ8ម៉ែត្រទេប៉ុន្តែវាអាចនិងបាក់បន្ថែមទៀត។ឯកឧត្តមជឹងផល្លាប្រធានក្រុមប្រឹក្សាខេត្តកំពតបានចុះពិនិត្យផងដែរ។ឯកឪត្តមជឹងផល្លានិយាយប្រាប់អ្នកយកពត៏មានថាការបាក់ទំនប់នេះធ្វើអោយប្រជាពលរដ្ឋមានផលប៉ះពាល់ច្រើនដូចជាផ្ទះសម្បែងនិងផ្លូវនានាត្រូវបានខូច។

លោក ជឹង ផល្លា បាននិយាយថា ឥឡូវនេះក្រុមការងារមានធនធានទឹកមនមន្ទីរសាធរណះការខេត្តកំពតកំពង់យកគ្រឿងចក្រមកកាន់ទីនេះដើម្បីទប់ទំនប់នេះឡើងវិញ។លោកក៍បានប្រាប់ទៅនគរបាលស្រុកជួយការពារកុំអោយប្រជាពលរដ្ឋទៅកាន់តំបន់គ្រោះថ្នាក់៕