ឡាវបញ្ជូនគ្រឿចក្របន្តគម្រោងសាងសង់ទំនប់ដនសាហុង
ឡាវ៖ប្រទេសឡាវ នៅតែបន្តការសាង សង់ទំនប់វារីអគ្គីសនី ដនសាហុង បើ ទោះបីជាមានការជំទាស់ពីកម្ពុជានិងប្រទេសដែលរងផលប៉ះពាល់នៅ តាមដងទន្លេមេគង្គដទៃទៀតក៏ដោយ។
សកម្មជនបរិស្ថានដែលរស់នៅព្រំដែនកម្ពុជាឡាវ ក្នុងខេត្តស្ទឹងត្រែង បានបញ្ជាក់អះអាងថា ប្រាំថ្ងៃចុងក្រោយនេះ ប្រទេសឡាវបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងឆ្លងទៅត្រង់ចំណុច ត្រូវសាងសង់ទំនប់ដនសាហុង។
តាមរយៈការវិវឌ្ឍចុងក្រោយនេះ ប្រភពដដែលបានសម្ដែងពីក្ដីបារម្ភ និងបានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការឲ្យម៉ត់ចត់ ដើម្បីរារាំងសកម្មភាពសាងសង់ទំនប់ដនសាហុងរបស់ឡាវ៕
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់វារីអគ្គីសនីដនសាហុងរបស់ឡាវ។