ឥណ្ឌូនេស៊ី៖យន្តហោះដឹកសម្ភារយោធាមួយគ្រឿងដែលផលិតនៅសហរដ្ឋអា មេរិកបានធ្លាក់នៅលើកោះស៊ូម៉ាត្រាក្នុងតំបន់មួយដែលមានសណ្ឋាគារ និងផ្ទះប្រជាពលរដ្ឋរស់នៅប្រមាណ២លាននាក់ភាគខាងជើងទីក្រុងស៊ូម៉ាត្រា ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន CNN ។
អ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោក Fuad Basya និយាយថា យន្ដហោះយោធា Hercules C-130 ផលិតនៅសហរដ្ឋអាមេរិកបានដឹកមនុស្ស១២នាក់ រាប់បញ្ចូលទាំងអ្នកបើកបរយន្ដហោះផងនោះ បានធ្លាក់ក្រោយពេលហោះចេញពីព្រលានបានប្រហែលពីរនាទី ។
អ្នកនាំពាក្យរូបនេះបន្ដថា យន្ដហោះយោធានោះធ្វើដំណើរពីអាកាសយាន្ដដ្ឋានមីទែនទៅកោះដាច់ស្រាយាល មួយឈ្មោះ Natuna ហើយយន្ដហោះនោះបានធ្លាក់នៅពីរបីនាទីក្រោយពេលហោះឡើង ដែលមានចម្ងាយ៥គីឡូម៉ែត្រពីព្រលានយន្ដហោះ ។ លោកបន្ដថា អ្នកបើកយន្ដហោះសុំត្រឡប់ក្រោយវិញ បន្ទាប់ពីហោះបានពីរនាទីចេញពីព្រលានដោយសារតែមានបញ្ហាខុស បច្ចេកទេស ។
មន្ត្រីកាកបាតក្រហមឥណ្ឌូនេស៊ីមួយរូប Zulkifli ឲ្យដឹងថា សាកសព៣៨ត្រូវបានរកឃើញគេរកឃើញនៅតំបន់ដែលយន្តហោះនោះធ្លាក់ ។
ចំណែកបណ្តាញសារព័ត៌មានChannel News Asia បានចុះផ្សាយដោយដកស្រង់សម្ដីរបស់អ្នកទទួលភ្ញៀវនៅសណ្ឋាគារ Golden Eleven Hotel ថា យន្ដហោះនេះបានហោះឆ្វែលយ៉ាងទាបពីលើក្បាលពីរបីដង ព្រមទាំងមានភ្លើងឆេះ និងចេញផ្សែងពណ៌ខ្មៅផងដែរ ។ នៅលើកទីបីយន្ដហោះនោះបានធ្លាក់នៅលើដំបូលសណ្ឋាគារ និងបង្កឲ្យផ្ទុះតែម្ដង ។
មន្ដ្រីទំនាក់ទំនងសាធារណៈនៅមន្ទីរពេទ្យ Adam Malik លោក Sairi M Saragih និយាយថា សាកសពចំនួន១១ ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ។
យោងតាមបណ្ដាញសុវត្ថិភាពអាកាសចរឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ មានការធ្លាក់យន្ដហោះចំនួន១០លើកហើយ រាប់បញ្ចូលទាំងយន្ដហោះយោធារដែលធ្លាក់នៅថ្ងៃនេះ ។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ យន្ដ AirAsia មួយគ្រឿងបានធ្លាក់ក្រោយពេលហោះបានពាក់កណ្ដាលផ្លូវពីតំបន់ Surabaya ក្នុងប្រទេសឥណ្ឌូនេស៊ី ទៅប្រទេសសិង្ហបុរី បណ្ដាលឲ្យអ្នកជិះទាំងអស់ ១៦២ បានស្លាប់៕