អាមេរិកះអ្នកប្រដាល់មិនដែលចាញ់របស់សហរដ្ឋអាមេរិកលោក ផ្លយ មេវ៉េឌ័រ បានបញ្ជាទិញរថយន្តស្ព័រ Koenigsegg CCXR Trevita ដែលមានតម្លៃរហូតដល់ទៅ ៤,៨ លានដុល្លារ ក្នុងមួយគ្រឿងបន្ថែមទៀត។នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ដេលីមែល ។
រថយន្ត Koenigsegg CCXR Trevita គឺជាប្រភេទរថយន្តទំនើបបំផុតដែលមានចំនួនតែបីគ្រឿងប៉ុណ្ណោះនៅលើពិភពលោកនេះ ។ វាគឺជារថយន្តស្ព័រទំនើបដ៏កម្រ ដែលអាចបង្កើនល្បឿន ពី សូន្យទៅ ៩៧ គម ក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២,៩ វិនាទីប៉ុណ្ណោះ។ រថយន្ត នេះគឺអាចមានល្បឿន អតិបរមា ៤០២ គ.ម ក្នុងមួយម៉ោង ។
ផ្លយ មេវ៉េឌ័រ គឺជាកីឡាករដែលចូលចិត្តភាពហឺហា និងស៊ីវិល័យបំផុតខុសពីកីឡាករផ្សេងទៀត ។ មកដល់ពេលនេះលោក មានរថយន្តទំនើបៗជាច្រើនគ្រឿង និងមានយន្តហោះផ្ទាល់ខ្លួនមួយគ្រឿងទៀតផង។កម្រិតជីវភាពរស់នៅរបស់កីឡាករអាមេរិកម្នាក់នេះ មានភាពខុសគ្នាមិនអាចគណនាបាន បើប្រៀបធៀបទៅនឹងកីឡាករប្រដាល់នៃប្រទេសផ្សេងៗទៀតលើពិភពលោក ៕