ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត មានប្រសាសន៍ថា ការរៀបចំវេទិកាស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ជាធាតុចូលដល់កិច្ចអភិវឌ្ឍកម្ពុជា ហើយក្របខណ្ឌយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០១៩-២០២៣ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា ដែលទើបត្រូវបានអនុម័តថ្មីៗនេះ ក៏នឹងផ្តោតទៅលើការងារ êការកសាងទីក្រុងគួរឱ្យចង់រស់នៅê ដែលស្របគ្នាទៅនឹងគោលដៅជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងការរៀបចំដែនដី និងនគររូបនីយ កម្ម ដែលជាវិស័យអាទិភាពមួយដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបានបន្តថា ក្របខ័ណ្ឌភាពជាដៃគូថ្មីនេះ នឹងចូលរួមចំណែកជួយកម្ពុជាឱ្យអាចសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍទីក្រុង ត្រូវបានចាត់ទុកជាវិស័យអាទិ ភាពមួយ ហើយនឹងក្លាយជាកម្លាំងចលករសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលវែង។ ដូច្នេះ ការគិតគូរជាយុទ្ធសាស្រ្ត ក្នុងការរៀបចំ និងការអភិវឌ្ឍទីក្រុង ត្រូវតែឈរលើគោលការណ៍ (ទី១).ការតភ្ជាប់ និងច្រករបៀងសេដ្ឋកិច្ចទីក្រុង ដោយផ្អែកលើខ្សែសង្វាក់តម្លៃនៃផលិតកម្ម និងសេវាកម្ម (ទី២).ការបង្កើត ការងារ (ទី៣).ការធ្វើសមាហរណកម្មសង្គម និងបរិយាប័ន្ន (ទី៤).ការគ្រប់គ្រងបរិស្ថាន និងការទប់ទល់ បានទៅនឹងគ្រោះមហន្តរាយធម្មជាតិ និង (ទី៥).ការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតក្នុងការគ្រប់គ្រងទីក្រុង។
លោករដ្ឋលេខាធិការ វង្សី វិស្សុត មានប្រសាសន៍ថា êការកសាងទីក្រុងគួរចង់រស់នៅê ជានិន្នាការ មួយដែលបាន និងកំពុងរៀបចំ ហើយមានការអនុវត្តពាសពេញពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលមានភាពធន់ និងប្រកបដោយចីរភាព ហើយថា ដើម្បីអាចសម្រេចបាននូវការកសាងទីក្រុងដែលចង់ រស់នៅប្រកបដោយជោគជ័យ យើងចាំបាច់ត្រូវមានការផ្លាស់ប្តូរផ្នត់គំនិតរបៀបចាស់ ទាំងប្រជាពលរដ្ឋទូទៅ និងទាំងអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយសម្របខ្លួនទៅនឹងបម្រែបម្រួលថ្មី ដើម្បីធ្វើ ឱ្យការរស់នៅកាន់តែប្រសើរឡើង។
លោករដ្ឋលេខាធិការប្រចាំការ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីឱ្យពន្លាតការចូលរួមនៅក្នុងការ អភិវឌ្ឍទីក្រុងរបស់ខ្លួនឱ្យបានទៅដល់ទីក្រុងផ្សេងៗទៀត ដោយពុំគួរផ្តោតតែទៅលើទីក្រុងធំៗ ឬទីក្រុង ថ្នាក់ទី១ ទេ ពោលគឺត្រូវផ្តោតទៅលើទីក្រុងថ្នាក់ទី២ និង ថ្នាក់ទី៣ ផងដែរ។ ការធ្វើដូចនេះ គឺដើម្បី ចូលរួមចំណែកកាត់បន្ថយអត្រាតាំងទីលំនៅថ្មីនៅក្នុងទីក្រុងភ្នំពេញ ហើយបង្វែរទិសដៅឱ្យទៅកាន់តំបន់ ឬទីក្រុងផ្សេងៗទៀត តាមរយៈយុទ្ធសាស្ត្របង្កើតការងារ និងការបង្កើតលំនៅឋានគួរឱ្យចង់រស់នៅ។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញ ប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់ សរុបចំនួនប្រមាណ ៣,៣៦៤ លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទានចំនួនប្រមាណ ២,៨៦៦ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩៨ លានដុល្លារអាមេរិក។ បច្ចុប្បន្នគម្រោងហិរញ្ញប្បទានលើការអភិវឌ្ឍក្រុងមានគម្រោងចំនួន ១១ កំពុងដំណើរការ និងមានទឹកប្រាក់ សរុបចំនួនប្រមាណ ៤៨៥ លានដុល្លារអាមេរិក៕