ពិធី​អបអរ​ខួប​៧​ឆ្នាំ​ នៃ​ការដាក់​ប្រា សាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​ព្រះវិហា​រ៖រយៈពេល​ពេញ​មួយ​ព្រឹកនៅ លើ​ប្រាសាទព្រះវិហារ អាជ្ញាធរខេត្ត​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧(០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០១៥)​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ខ​ណះ​នៅ​រាជធានី​ភ្នំពេញ​មិនឃើញ​អាជ្ញាធរ​រៀបចំ​ពិធី​អ្វី​ទាក់ទិន​ទៅនឹង​និយមន័យ​ខាងលើនេះ​ទេ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា នៅ​ថ្ងៃទី​៧​កក្កដា​នេះ បើទោះបីជា​នៅ​ទូទាំងប្រទេស​កម្ពុជា​មិនបាន​រៀបចំ​ពិធី​រំលឹក​ខួប​នៃ​ការបញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​យ៉ាងណាក្តី ក៏​នៅ​ខេត្តព្រះវិហារ​អាជ្ញាធរ​បា​ន​រៀបចំ​ពិធី​អបអរ​មួយ​ដែល​មិនសូវ​គគ្រឹកគគ្រេង​ដូច​ឆ្នាំមុនៗ​ទេ ដោយមានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាង​១​ពាន់​៥​រយ​នាក់ ព្រមទាំង​មានការ​ចូលរួម​ពី លោក ឧបនាយករដ្ឋមន្ត្រី​សុខ​អាន​ផងដែរ​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត ព្រះវិហារ​។​

​គួរ​ជម្រាប​ថា ប្រាសាទព្រះវិហារ​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក​កាលពី​ថ្ងៃទី​៧​កក្កដា​ឆ្នាំ​២០០៨​ដោយ​អង្គការ​យូណេស្កូ​។ ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ដែលមាន​ប្រទេស​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ខឹងសម្បារ​។ មួយ​សប្តាហ៍​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ១៥ កក្កដា​ឆ្នាំ ២០០៨ កងទ័ព​ថៃ​បាន​បង្កហេតុ​រហូតដល់​ផ្ទុះ​សង្គ្រាម​នៅតាម​ជាយដែន​។​

​គេ​នៅ​ចាំបាន​ទៀតថា ជម្លោះ​តានតឹង​ស្តីពី​ប្រាសាទព្រះវិហារ​ដែល​បង្ក​ឡើង​ភាគី​ថៃ បាន​បង្ខំ​ឲ្យ​កម្ពុជា​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​សុំ​ឲ្យ​តុលាការ​នេះ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ចេញពី​គ្រោះថ្នាក់​ដោយ​គ្រាប់កាំភ្លើង​របស់​ទាហាន​ថៃ​។​គឺ​កម្ពុជា​ក៏​សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម ឆ្នាំ​១៩៦២ ដែល​តុលាការ​នេះ​បាន​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ភាគី​ថៃ​ផងដែរ​។ ឆ្លើយតប​នឹង​បណ្តឹង​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏បាន​ចេញ​សាលដីកា​កាលពី​ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១១ ដោយ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ដកទ័ព​ចេញពី​តំបន់​មាន​ជម្លោះ​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​។ ប្រាសាទព្រះវិហារ​បានក្លាយ​ជា​មោទនភាព​ជាតិខ្មែរ​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​ប្រាសាទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រយៈពេល​៧​ឆ្នាំ​កន្លងទៅនេះ​។​

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ដែល​ភាគី​ថៃ​នៅ​មិនទាន់បាន​អនុវត្តតាម​សាលដីកា​របស់​តុលាការ អន្តរជាតិ​ក្រុងឡាអេ​នោះឡើយ​៕mkjo

nhbg​ពលរដ្ឋ​ជា​អ្នក​ទេសចរណ៍​នៅ​ប្រាសាទព្រះវិហារ នាពេល​កន្លងទៅ​