ភ្នំពេញ ÷ ក្រសួងសុខាភិបាល បានជូនដំណឹងនៅរសៀលថ្ងៃទី១០ ខែមីនា នេះថា មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្តរកឃើញេរោគ ខូវីដ ១៩ លើស្ត្រីជនជាតិអង់គ្លេសវ័យចំណាស់អាយុ ៦៥ឆ្នាំម្នាក់ក្នុងចំណោមជនជាតិអង់គ្លេស 5 នាក់ដែលរួមដំណើរជាមួយគាត់នៅលើនាវាទេសចរណ៍មួយគ្រឿងបានចេញដំណើរមកពីប្រទេសវៀតណាម ឆ្លងកាត់ព្រំដែនចូលមកកំសាន្តនៅប្រទេសកម្ពុជា តាមច្រកក្អមសំណ រួចបង្ហួសទៅចូលចតនៅចំណតនាវារបស់ទីរួមខេត្តកំពង់ចាម។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ស្ត្រីមានវីរុស Covid-19 នេះ បានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់)។ បន្ទាប់មកពួកគាត់បានបន្តដំណើរចាកចេញតាមនាវាទេសចរណ៍មួយគ្រឿងផ្ទុកមនុស្ស៦៤នាក់រួមទាំងនាវិ ពីទីក្រុងហូជីមិញ សំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ និងបានដល់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
បន្ទាប់ពីទទួលបានព័ត៌មានពីមន្ត្រីសុខភាពវៀតណាម ដែលអះអាងថា ជនជាតិវៀតណាមម្នាក់ដែលរួមដំណើរតាមយន្តហោះជាមួយស្ត្រីជនជាតិអង់គ្លេសខាងលើ ត្រូវបានរកឃើញមានមេរោគ ខូវីដ19។ ភ្លាមនោះ មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការជាមយមន្ត្រីសុខភាពនៃមន្ទីរពេទ្យខ្មែរសូវៀត ស្វែងរកស្ត្រីទាំង 5 នាក់ខាងលើដើម្បីយកសំណាកសម្រាប់ធ្វើតេស្ត ប៉ុន្តែពួកគេ មិនបានផ្ដល់សំណាកសម្រាប់ធ្វើតេស្តនោះទេ។ មន្ទីពេទ្យខ្មែរសូវៀត ក៏បញ្ជូនព័ត៌មាននេះទៅឲ្យមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីសម្របសម្រួលស្នើសុំសំណាកសម្រាប់ធ្វើតេស្ត ហើយជាលទ្ធផលបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសវ័យ 65 ម្នាក់មានផ្ទុក virus ខូវីដ19 ក្រៅពីនោះមិនមានទេ។
គួរជម្រាបថា នេះគឺជាករណីទី៣ នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី១ នៅលើខ្លួនជនជាតិចិនម្នាក់ ដែលត្រូវបានព្យាបាលជាសះស្បើយ ហើយបានត្រឡប់ទៅប្រទេសចិនវិញ និងករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ ៣៨ឆ្នាំ ម្នាក់ នៅខេត្តសៀមរាប ដែលកំពុងក្នុងការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់។
ទោះជាយ៉ាងនេះក្តី ស្ត្រីដែលបានរកឃើញមានមេរោគខាងលើនេះ រូមនិងមនុស្សដែលមានទំនាក់ទំនងផ្ទាល់ជាមួយគាត់ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល រៀបចំកន្លែងសុវត្ថិភាពដាច់ដោយឡែកនៅ់់់់់់់់់់់មន្ទីរពេទ្យកំពង់ចាម ដើម្បីបន្តតាមដានសុខភាព និងព្យាបាល។ ចំណែកមនុស្ស ៥៩នាក់ទៀតក៏ត្រូវរៀបចំអោយនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពដូចគ្នាដែរ៕