RFI ៖ទំនាក់ទំនង ប៉ាគីស្ថាន-ឥណ្ឌា អាចនឹងឡើងកំដៅខ្លាំងជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ប៉ាគីស្ថានបានកោះហៅមន្ត្រីជាន់ខ្ពស់ការទូតឥណ្ឌា ឱ្យចូលជួប បន្ទាប់ពីក្រុងអ៊ីស្លាម៉ាបាដ បានបាញ់កម្ចាត់យន្តហោះគ្មានមនុស្សបើកដ្រូន ស៊ើបការណ៍ ឥណ្ឌា ហោះឆ្លងព្រំដែនរបស់ខ្លួន។ ព្រំដែនដែលកំពុងមានការបាញ់តបតគ្នាទៅវិញ ទៅមក បង្កឱ្យស្លាប់៥នាក់។ នេះបើតាមអាជ្ញាធរ។
រឿង អាស្រូវថ្មី និងការប៉ះទង្គិចប្រដាប់អាវុធជាថ្មី នៅតាមព្រំដែនរវាងប្រទេសជិតខាងជាគូសត្រូវនឹងគ្នានេះ បានផ្ទុះឡើងតែប៉ុន្មានប៉ុណ្ណោះ ក្រោយជំនួបដ៏កម្រ នៅប្រទេសរុស្ស៊ី រវាងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ និងសមភាគីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ លោក ម៉ូឌី បានព្រមព្រៀងធ្វើដំណើរជាលើកទីមួយទៅកាន់ប្រទេសប៉ាគីស្ថាននៅឆ្នាំក្រោយ
ប៉ុន្តែនៅយប់ជ្រៅ យប់មិញ យោធាប៉ាគីស្ថាន បានប្រកាសបាញ់ទម្លាក់ដ្រូន ស៊ើបការណ៍របស់ឥណ្ឌា ដែលបានហោះឆ្លងចូលតំបន់កាស្មៀប៉ាគីស្ថាន។ តំបន់ដែលមហាអំណាចនុយក្លេអ៊ែរនៅអាស៊ីទាំងពីរមានជម្លោះនឹងគ្នា រាប់សិបឆ្នាំមកហើយ។
ដ្រូនស៊ើបការណ៍នេះ មានបេសកកម្មថតរូប ដែនដីជាប់ជម្លោះ។ ប៉ុន្តែអាជ្ញាធរឥណ្ឌាបានបដិសេធ ថាគ្មានបាត់ដ្រូន ឬមានដ្រូនណាត្រូវគេបាញ់ទម្លាក់ឡើយ។ ទោះជាយ៉ាងដូច្នេះក៏ប៉ាគីស្ថាននៅតែមិនសុខចិត្ត និងបានកោះហៅតំណាងជាន់ខ្ពស់ឥណ្ឌាប្រចាំក្រុងអ៊ីស្លាម៉ាបាដ យកទៅព្រមានអំពីការរំលោភច្បាប់អន្តរជាតិ និងបូរណភាពដែនដីដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។
តំបន់កាស្មៀ ដែលធ្លាប់ជាដើមហេតុនៃសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន ដល់ទៅពីរលើកធំៗ ក៏មានសកម្មភាពហិង្សាកម្រើកឡើងវិញដែរ នៅល្ងាចមិញ ដោយមានការបាញ់កាំភ្លើងត្បាល់ដាក់គ្នា បង្កឱ្យជនស៊ីវិលប៉ាគីស្ថានបួននាក់ស្លាប់ និងជនស៊ីវិលឥណ្ឌាម្នាក់ស្លាប់។ សំណុំរឿងដ្រូន ក៏ដូចកាស្មៀ ជាប្រធានបទដែលមិនអាចប៉ះបានទេនៅប៉ាគីស្ថាន៕ប្រភព៖RFI
ការវាយប្រហារលើមូលដ្ឋានទ័ពឥណ្ឌា នៅតំបន់កាស្មៀ ខែធ្នូ ២០១៤REUTERS