សឹង្ហបុរី ៖ នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសសិង្ហបុរីនឹងបន្តអនុវត្តវិធានការ បិទប្រទេសមួយផ្នែក រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើយោងតាមប្រភពពី CNA។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់ប្រទេសជាតិលោក Lee បាននិយាយថាវិធានការបិទប្រទេសមួយផ្នែក ក្នុងនោះរួមមានទាំងការរក្សាគម្លាតសុវត្ថិភាព, ការបិទកន្លែងការងារមួយចំនួន និងសាលារៀន ក្នុងគោលបំណងគឺដើម្បីកាត់បន្ថយចំនួនករណីឆ្លង COVID-19នៅក្នុងសហគមន៍។ លោកលីបានមានប្រសាសន៍ថា“ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសដ៏កាចសាហាវនេះនិងបន្តទៅមុខទៀតជាមួយនឹងវិធានរបស់រដ្ឋាភិបាល” ។
សូមជម្រាបថា គិតព្រឹកនេះសិង្ហបុរីមានអ្នកឆ្លង COVID-19 សរុប ៩,១២៥នាក់ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ១,១១១នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈមនុស្សស្លាប់មាន១១នាក់ និងជាសះស្បើយ ៨០១នាក់៕